ក្រោយមានប្រតិកម្មករណីកម្ពុជាដាក់ជនបរទេសម្នាក់ ក្នុងបញ្ជីខ្មៅ អ្នកនាំពាក្យទទូចឱ្យក្រុមសង្គមស៊ីវិល មើលច្បាប់ និងគិតពីផលប្រយោជន៍ជាតិដែលជារដ្ឋ អធិបតេយ្យមួយ
បន្ទាប់ពីមានក្រុមសង្គមស៊ីវិលក្នុង និងក្រៅស្រុក ខ្លះ ប្រមូលគ្នាបំពងសំឡេងការពារលោក Gerald Flynn ថាគ្មានកំហុស និងព្យាយាមទាញពន្លាត់ ការសម្រេចរបស់រាជរដ្ឋាភិបាល មិនឱ្យជននេះ ចូលប្រទេសកម្ពុជា ថាជាការវាយប្រហារសេរីភាព សារព័ត៌មាន លោកបណ្ឌិត ទូច សុឃៈ អតីត អ្នកសារព័ត៌មាន និងបច្ចុប្បន្នជាអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ មិនយល់ដូចច្នេះឡើយ និងបាន ចាត់ទុកការប្រតិកម្មនោះថាជារឿងធម្មតាបែប ប្រពៃណីមួយទៅហើយ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ជារឿងធម្មតាបែបប្រពៃណី ក៏ព្រោះតែ លោក និងមជ្ឈដ្ឋានទូទៅសម្គាល់ឃើញថា ជា រឿយៗ នៅពេលរាជរដ្ឋាភិបាលមានចំណាត់ការ ផ្លូវច្បាប់លើជនល្មើសណាម្នាក់ មិនថាជនល្មើសនោះ ជាខ្មែរ ឬជនបរទេស គឺបើទោះបីជាមានភស្តុតាង ច្បាស់ក្រឡែត ក៏ពួកគេនៅរក្សាជំហរយល់ផ្ទុយបែប អត្តនោម័ត ដោយព្យាយាមធ្វើមើលមិនឃើញសច្ចធម៌ នៃរឿងហេតុ ហើយបង្វែសាច់រឿងនោះយកទៅ វាយប្រហាររាជរដ្ឋាភិបាល រហូតក្លាយទៅជាទម្លាប់ច្រ ដែលៗ។
លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា «ជនមានឈ្មោះក្នុងបញ្ជីខ្មៅ លោក Gerald Flynn ស្ថិតក្នុងចំណោមជនបរទេសរាប់សែននាក់ដែល ធ្លាប់ចេញចូលប្រទេសកម្ពុជា ហើយលោកក៏ស្ថិត ក្នុងចំណោមជនជាតិអង់គ្លេសជាច្រើននាក់ទៀតដែរ ដែលចេញចូលប្រទេសកម្ពុជា ប៉ុន្តែហេតុអ្វីស្រាប់តែ ជននេះ ត្រូវរាជរដ្ឋាភិបាលដាក់ចូលក្នុងបញ្ជីខ្មៅ បែបនេះទៅវិញ? ចម្លើយងាយៗ និងឃើញជាក់ស្តែង តែម្តង គឺ គឺប្រទេសណាក៏ដោយ រួមទ រួមទាំង ប្រទេសកំណើតរបស់ជននោះផង កុំថាឡើយប្រទេស ដែលខ្មែរខ្លះលើកតម្កើងថាជាបិតាប្រជាធិបតេយ្យ បើក្នុងឯកសារស្នើសុំទិដ្ឋការចូលទៅប្រទេសគេ ខ្លួន ស្នើទៅធ្វើជាងអគ្គិសនីឬជាងភ្លើង តែធាតុពិតបែរជា លបលួចទៅធ្វើជាអ្នកយកព័ត៌មានវិញ តើត្រូវទេ? ដំបូងឡើយគាត់សុំទិដ្ឋាការចូលមកធ្វើជាងអគ្គិសនី ឬជាងភ្លើង ដល់ពេលចូលមកបែរទៅធ្វើការយក ព័ត៌មានខុសក្នុងទិដ្ឋាការ អីចឹងក៏យើងអនុវត្ត ច្បាប់ឱ្យចេញទៅវិញ និងដាក់ក្នុងបញ្ជីខ្មៅ ហើយ លើកក្រោយគាត់សុំទិដ្ឋាការទេសចរណ៍ តែមិនអាច ទេ។ ករណីនេះ គាត់ក្បត់ទាំងខ្លួនឯង រំលោភច្បាប់ រដ្ឋអធិបតេយ្យ និងច្បាប់អន្តរជាតិ។ ប្រទេសណាក៏ អនុវត្តបែបនេះដែរ ព្រោះជាសិទ្ធិអធិបតេយ្យរបស់រដ្ឋ ជាពិសេសគេប្រយ័ត្នរាល់ជនបរទេសណាដូចគាត់ គឺ គេគិតសន្តិសុខជាតិជាធំ។ នេះសំណាងហើយត្រឹមតែ មិនអនុញ្ញាតឱ្យចូលប្រទេសកម្ពុជាបន្ត ដែលប្រទេស ខ្លះ បើធ្វើសកម្មភាពផ្ទុយពីទិដ្ឋាការអនុញ្ញាតរបៀប គាត់ដោយយកព័ត៌មានពីរដ្ឋអធិបតេយ្យមួយទៀត គេអាចចាត់ទុកថាជាចារកម្មផងក៏បាន។ បើខ្ញុំនិយាយ ខុស សាកល្បងទៅប្រទេសគេ ហើយធ្វើដូចលោក Gerald Flynn ម្តងទៅ»។
លោក Gerald Flynn ត្រូវបានគេស្គាល់ថាជា អ្នករាយការណ៍ព័ត៌មានរសើបអំពីបញ្ហាបរិស្ថាននៅ កម្ពុជា។ ការហាមឃាត់លោកមិនឱ្យចូលប្រទេស កម្ពុជា ត្រូវបានអង្គការធ្វើការលើវិស័យសារព័ត៌មាន ក្នុង និងក្រៅប្រទេសមួយក្រុម ដឹកមុខដោយ ក្លឹប OPCC និងអង្គការ Reporters Without Borders ចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុកថា ជាការវាយប្រហារមានចេតនាមិនល្អទៅលើ សារព័ត៌មាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ មួយចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះ។ សេចក្តី ថ្លែងការណ៍បញ្ជាក់ថា «យើងថ្កោលទោសចំពោះ ការសម្រេចតាមអំពើចិត្តនេះ និងអំពាវនាវដល់ អាជ្ញាធរកម្ពុជាឱ្យសម្របសម្រួលជាបន្ទាន់ ដើម្បីឲ្យ លោកអាចត្រឡប់ចូលមកកម្ពុជាបន្តការងាររបស់ លោកវិញ»។
ភ្ជាប់នឹងការលើកឡើងខាងលើនេះ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ទៀតថា សម្រាប់ សង្គមស៊ីវិលបរទេសលោកមិនថាទេ តែសម្រាប់ សង្គមស៊ីវិលក្នុងស្រុកជាខ្មែរដែរនោះ លោកទទូច ឱ្យគិតពីទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំង ផលប្រយោជន៍រួមរបស់ជាតិ មុននឹងចេញមុខ ការពារ ឬបដិសេធនឹងរឿងរ៉ាវអ្វីមួយដែលសម្រេច ដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរកម្ពុជាដែលជារដ្ឋ អធិបតេយ្យមួយ តួយ៉ាងដូចករណី ជនបរទេស ឈ្មោះ Gerald Flynn។ លោកបន្ថែមថា «រាល់ការ ចេញនូវសារ ឬក៏ញត្តិផ្សេងៗហូរហែទាំងអស់នេះ ជាពិសេសគឺការទំលាក់បន្ទុកមកលើរដ្ឋអធិបតេយ្យ ដែលផ្តល់កំណើតឱ្យខ្លួន សូមពិនិត្យ ស្រាវជ្រាវ ព័ត៌មានឱ ពត៌មាន ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ចៀសវាង ប្រតិកម្មដោយគ្រាន់តែលឺត កលឺសូរគេទូងស្គរក៏បន្ទរតាម គេ ឬធ្វើដើម្បីតែធ្លាប់ចិត្តម្ចាស់កញ្ចប់ជំនួយបរទេស ណាមួយ ដែលវាជាទង្វើអកត្តញ្ញមកលើជាតិកំណើត ខ្លួនហើយ»។ លោកសង្កត់ធ្ងន់ថា ករណីនេះ មន្ត្រី អន្តោប្រវេសន៍អនុវត្តត្រឹមត្រូវតាមជំនាញនិងច្បាប់។ ជារួមកម្ពុជាអនុវត្តស្របច្បាប់អន្តរជាតិដែលប្រទេស ទាំងអស់ក៏ធ្វើបែបនេះដែរ ហើយមិនពាក់ពាក់ព័ន្ធ នឹងការរឿងរើសអើងប្រកាន់ពូជសាសន៍ និងបញ្ហា នយោបាយដូចការលាបពណ៌មួលបង្កាច់នោះទេ។ «វាជារឿងបច្ចេកទេស និងច្បាប់ ដែលប្រទេសណា ក៏ដូចប្រទេសណា កំពុងតែរឹតបន្តឹងជនបរទេស ចេញចូល ជាពិសេសសហរដ្ឋអាមេរិកបច្ចុប្បន្ននេះជា តឹកតាង»។ នេះជាការបន្ថែមពីលោកបណ្ឌិត។
សូមបញ្ជាក់ថាកម្ពុជា មានទីភ្នាក់ងារព័ត៌មាន បរទេស និងការិយាល័យតំណាងចំនួន២៧អង្គភាព កំពុងប្រតិបត្តិការក្នុងវិជ្ជាជីវៈសារព័ត៌មាន ដោយមានបុគ្គលិកជាអ្នកសារព័ត៌មានជាតិ និង បរទេសបំពេញការងារជាច្រើននាក់។ នេះបើ តាមរបាយការណ៍ក្រសួងព័ត៌មាន ចេញផ្សាយ ឆ្នាំ២០២៤៕
ផ្សាយ:ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រភព:ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)