ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល​ ឯកឧត្តម​អភិបាលខេត្ត​ ក៏បានអំពាវដល់ប្រជាពលរដ្ឋដែលមានដីឡូតិ៍នៅតំបន់ 7NG ក្នុង ប្លុកB2 រងប៉ះពាល់ដោយគម្រោងផ្លូវ ៦០ម៉ែត្រ សូមយកឯកសារ មកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីដោះដូរដីឡូតិ៍ថ្មីផងដែរ.

(ខេត្ត​កណ្តាល)​:ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវដល់ប្រជាពលរដ្ឋដែលមានដីឡូតិ៍នៅតំបន់ 7NG ក្នុង ប្លុកB2 រងប៉ះពាល់ដោយគម្រោងផ្លូវ ៦០ម៉ែត្រ សូមយកឯកសារ មកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីដោះដូរដីឡូតិ៍ថ្មី នៅទីតាំងផ្ទាល់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះ ពិនិត្យទីតាំងដោះដូរដីឡូតិ៍ថ្មី សរុបចំនួន ២១៥ឡូតិ៍ ស្ថិតនៅតំបន់ 7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលពីលោ អភិបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ។

ឯកឧត្តម អភិបាលខេត្ត បន្តថា៖ ប្រជាពលរដ្ឋ ដែលបានទិញដីឡូ តីពីក្រុមហ៊ុន 7NG ហើយប៉ះពាល់លើគម្រោង ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ) សូមបងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធទាំងអស់ យកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ លើដីឡូតិ៍ របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន រៀបចំផ្លាស់ប្តូរជូនដល់បងប្អូនប្រជាពលរដ្ឋ នូវទីតាំងដីឡូតិ៍ថ្មីទាំង ២១៥ឡូតិ៍ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ទីតាំងដីឡូថ្មី៖

https://maps.app.goo.gl/C7VgPQS3YJAuiisR8?g_st =com.google.maps.preview.copy

ផ្សាយ:ថ្ងៃទី​៦ ខែកុម្ភៈ​ ឆ្នាំ២០២៥

ដកស្រង់​ចេញពី​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​ VS)

 

ព័ត៌មានដែលជាប់ទាក់ទង