នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការ ជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាប ករណីលក់កាំភ្លើង តាមបណ្តាញសង្គម។
(ខេត្តសៀមរាប):នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវករណី ការជួញដូរអាវុធតាមប្រព័ន្ធ តេឡេក្រាម។ ជាលទ្ធផល នាយកដ្ឋាន បានសហការ ជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង មានការសម្របសម្រួលពីអយ្យការអមសាលាដំបូង ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស.ច.រ ភេទប្រុស នៅផ្ទះរបស់ជនសង្ស័យដែលមាន អាសយដ្ឋានស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយរឹបអូសបានវត្ថុ តាងរួមមាន កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត និងកាំភ្លើង់ ប្រើហ្គាស ចំនួន០៧ដើម ព្រមទាំងគ្រាប់មួយចំនួន ផងដែរ។
តាមការសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យ ខាងលើបានសារភាពថា ខ្លួនពិតជាបានបង្កើត channel telegram និងទាក់ទងតាមបណ្តាញ សង្គមនានាដើម្បីអូសទាញឲ្យគេកម្មង់ទិញ គ្រឿង សពាវុធទាំងនោះ។ដោយបង្គាប់ឲ្យគេផ្ទេរប្រាក់មក ជាមុន។ បន្ទាប់ពីទទួលបានប្រាក់រួចហើយ គេក៏ ធ្វើការផ្តាច់ទំនាក់ទំនងជាមួយអតិថិជនទាំងនោះ ដែលទង្វើនេះគឺជាអំពើឆបោក។
បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាន ធ្វើការចោទប្រកាន់ពីបទ រក្សាទុក ចរាចរណ៍ និង ជួញដូរ អាវុធខុសច្បាស់ ព្រមទាំង ឆបោកតាម បណ្តាញទំនាក់ទំនងសង្គម និងកំពុងបន្តនីតិវិធី កសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្តសៀមរាប។
ផ្សាយ:ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥
ដកស្រង់ចេញពី:នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា
ដោយ:និពន្ធនាយករងអង្គភាពអាស៊ាន
សៅ វាសនា(Harry VS)