សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកកម្ពុជាប្រកបដោយ សុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ ប្រកបដោយផ្លែផ្កា នៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ តាមជើង យន្តហោះពិសេស ៕