ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រី ជំនាញ និងអជ្ញាធរស្រុកកោះធំ ចុះត្រួតពិនិត្យការសាងសង់ ផ្លូវជាតិលេខ២៣ តភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក ខេត្ត កណ្តាល។

(ខេត្ត​កណ្តាល)​:កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រី ជំនាញ និងអជ្ញាធរស្រុកកោះធំ ចុះត្រួតពិនិត្យការសាងសង់ ផ្លូវជាតិលេខ២៣ តភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក ខេត្ត កណ្តាល។

ផ្លូវជាតិលេខ២៣ នេះមានប្រវែងសរុប ១៩,៨៣គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ក្នុងសង្កាត់ ជ្រោយតាកែវ ក្រុងសំពៅពូន ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្ត លេខ១៤) ដោយប្រើថវិកាសរុបប្រមាណ ២១,៦៨លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ផ្លូវជាតិលេខ២៣ នេះមាន ទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ និងក្រាល កៅស៊ូAC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវ ប្រវែង ១០ម៉ែត្រ មានគន្លងសម្រាប់រថយន្ត។ កំណាត់ផ្លូវជាតិលេខ២៣នេះ អនុវត្ត ការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំ ចំនួន ៣៦ខែ។

ផ្សាយ:ថ្ងៃទី​៨ ខែកុម្ភៈ​ ឆ្នាំ២០២៥

ដកស្រង់​ចេញពី​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​ VS)

ព័ត៌មានដែលជាប់ទាក់ទង