ឯកឧត្តម ម៉ាង​ ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមប្រចាំខេត្តព្រះសីហនុ បាននាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់ កន្ត្រាក់ចំនួន ៧៤គ្រួសារ ក្នុងស្រុកកំពង់សីលា.

(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តព្រះសីហនុ អញ្ជើញដឹកនាំគណៈកិត្តិយស សាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត រួមទាំងសប្បុរសជន នាំយក អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ៧៤គ្រួសារ ក្នុងស្រុកកំពង់សីលា ខេត្ត ព្រះសីហនុ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ោង ស៊ីណេត ក៏បានពាំនាំការសួរសុខ ទុក និងសេចក្តីនឹករលឹកពីសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហ មកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ទាំងទ្វេរតែងតែយកចិត្តទុកដាក់ផ្នែកមនុស្សធម៌ និងបានធ្វើការ ណែនាំឱ្យសាខាខេត្តយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះធម្មជាតិគ្រប់រូបភាព។

ឯកឧត្តម ម៉ោង ស៊ីណេតប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមប្រចាំខេត្តព្រះសីហនុ បានមានប្រសាសន៍បន្ថែមទៀត ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃ រដ្ឋសភា ក្នុងការជំរុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង និងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ និងបន្ត២០២៥ ក្នុងនោះសម្តេចបានធ្វើការផ្សព្វផ្សាយកម្មវិធីវិនិយោគទៅដល់អ្នក វិនិយោគក្នុង និងក្រៅប្រទេស ស្តីពីការអភិវឌ្ឍន៍ និងស្ថេរភាព នយោបាយរបស់កម្ពុជា ពិសេសគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ តំណាក់កាលទី១ ដោយផ្តោតសំខាន់ទៅលើមនុស្ស​ ផ្លូវ ទឹក​ ភ្លើង និងបច្ចេកវិទ្យា។

ក្នុងនោះដែរអំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់ កន្ត្រាក់ចំនួន ៧៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានៈ

– អង្ករ ២៥គីឡូក្រាម

_មី១កេស

– ត្រីខ ១០កំប៉ុង

– ទឹកត្រី១យួរ

-កន្ទេល១ ឃីតមួយ (សារុង១ ក្រមា១ មុង១ ភួយ១) និងថវិកា ៥០ ០០០រៀល។

ដោយឡែកក្នុងនោះឯកឧត្តម ក៏បានប្រគេនអង្ករ ៤បាវ មី៤កេស ត្រីខ៤យួរ ទឹកបរិសុទ្ធ៤ កេះ និងបច្ច័យមួយចំនួន ដល់ព្រះចៅអធិ កាវត្តចំប៉ាផងដែរ៕

 

ផ្សាយៈថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥

រូបថតៈភារុណ

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ប្រចាំខេត្តព្រះសីហនុ,​ សៅ​ វាសនា(HARRY​ VS)

 

ព័ត៌មានដែលជាប់ទាក់ទង