ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ជំទាវ ព្រមទាំងសមាជិកសមាជិការសាខា អាជ្ញាធរស្រុក កណ្តាលស្ទឹង និងសប្បុរសជននានា អញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសាកសួរសុខទុក្ខកុមារ ព្រមទាំង នាំយកអំណោយមន្សធម៌ របស់សាខាកាកបាទក្រហមខេត្ត កណ្តាល ផ្តល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ស្ថិតនៅ ភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
(ខេត្តកណ្តាល): ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ជំទាវ ព្រមទាំងសមាជិកសមាជិការសាខា អាជ្ញាធរស្រុក កណ្តាលស្ទឹង និងសប្បុរសជននានា អញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសាកសួរសុខទុក្ខកុមារ ព្រមទាំង នាំយកអំណោយមន្សធម៌ របស់សាខាកាកបាទក្រហមខេត្ត កណ្តាល ផ្តល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ស្ថិតនៅ ភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសសំណេះសំណាល និងសាកសួរសុខទុក្ខនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនចំពោះកូនៗ ក្មួយៗ និងចៅៗ ដោយកក្តី ស្រឡាញ់ និងនឹករលឹកបំផុត។
ឯកឧត្តមអភិបាលខេត្តកណ្តាល បន្តថា៖ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយ សម្តេចក៏បានណែនាំជាប្រចាំដល់មន្ត្រីនៅថ្នាក់មូលដ្ឋានទាំង អស់ ត្រូវពិនិត្យមើលពីបញ្ហាជីវភាពរស់នៅរបស់បងប្អូនប្រជា ពលរដ្ឋទូទៅ ដោយចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះមហន្តរាយផ្សេងៗនៅតាមសហគមន៍ គ្មានការ ប្រកាន់នូវពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្សារ ទាំងអស់នៅក្នុងសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម ត្រូវចេះ ស្រឡាញ់គ្នាទៅវិញទៅមក ជួយយកអាសារគ្នា មើលថែគ្នាឱ្យ បានល្អ ពិសេសត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ព្រោះថា មានតែចំណេះវិជ្ជាទេ ទើបនាំយើងទៅ រកអនាគតល្អ រួចផ្តពី ការលំបាក ដូច្នេះកូនៗ និងក្មួយៗទាំងអស់ ត្រូវតែប្រព្រឹត្តនូវ អំពើល្អ និងខិតខំរៀនសូត្រដើម្បីអនាគតរបស់យើងគ្រប់ៗគ្នា។
ជាមួយគ្នានេះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកនូវអំណោយមនុស្សធម៌ផ្តល់ជូនសមាគមស្នាម ញញឹមថ្មី នៃក្តីសង្ឃឹម ដូចជា៖ អង្ករចំនួន ១តោន, មី ១៥កេស, ទឹកត្រី ១៥យូរ, ទឹកស៊ីអ៊ីវ ១៥យូរ, ទឹកផ្លែឈើ ១៥កេស, ទឹក ដោះគោកូនក្មេង ៧កេស, ទឹកសុទ្ធ ២០កេស ព្រមទាំងនំ និង
ឧបត្ថម្ភថវិកាមួយចំនួនដល់សមាគម លោកគ្រូ អ្នកគ្រូ កុមារទាំង អស់នៅក្នុងសមាគមផងដែរ៕
លោក ប៉េន សុផល ប្រធានសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម បានឱ្យដឹងថា៖ ក្សារដែលបានយកមកចិញ្ចឹមបីបាច់ថែរក្សានៅ ក្នុងសមាគមសុទ្ធតែកុមារងាយរងគ្រោះ និងរងគ្រោះ ដូចជា កុមារត្រូវឪពុកម្តាយបោះបង់ចោល ត្រូវបានគេរំលោភបំពាន និងបៀតបៀនកេរ្តិ៍ខ្មាស់ ត្រូវបានគេ គំរាមគំហែងត្រូវគេកេង ប្រវ័ញ្ចកម្លាំងពលកម្ម ត្រូវបានគេធ្វើបាប មានក្មេងអនាថា មាន ក្មេងវាយប្រហារគ្នា មានកុមារផ្សេងទៀតពុំបានទទួលកក់ក្តៅពី គ្រួសារ។ សមាគមបានមើលថែរក្សា ផ្តល់កន្លែងស្នាក់នៅ ផ្តល់ អាហារ ការថែទាំផ្តល់ការអប់រំរៀនសូត្រ ផ្តល់នូវក្តីសង្ឃឹម ផ្តល់ ស្នាមញញឹម ផ្តល់ភាពកក់ក្តៅ និងផ្តល់នូវក្តីស្រលាញ់ដល់ពួក
គាត់គ្រប់ៗគ្នាៗ ដូចជាក្សារឯទៀតផងដែរ។ ហើយសព្វថ្ងៃនេះ សមាគមមានក្សារស្នាក់នៅសរុបចំនួន ១២៩នាក់ ស្រីចំនួន ៥០នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១៦នាក់។
ផ្សាយ:ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)