ពាក្យ អេតាស៊ីវិល (État Civil) ជាពាក្យបារាំង ដែលកម្ពុជាទទួលរងអាណានិគមនិយមបារាំង អស់រយៈពេល៩០ឆ្នាំ ហើយពាក្យអេតាស៊ីវិលនេះ សំដៅលើ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាព និងសំបុត្រផ្សេងៗដទៃទៀត ពាក់ព័ន្ធនឹងបុគ្គលនីមួយៗ។ កន្លងមកបារាំងតែងតែ ហៅអេតាស៊ីវិល ហើយក៏មានប្រជាពលរដ្ឋខ្មែរ មួយចំនួនមានការភ័ន្តច្រឡំ រួចក៏ហៅតៗគ្នាដែរ។

អានដើម្បីឈប់ច្រឡំថា«អេតាស៊ីវិល»សំដៅតែលើ សំបុត្រចំណងប្តីប្រពន្ធ

ពាក្យ អេតាស៊ីវិល (État Civil) ជាពាក្យបារាំង ដែលកម្ពុជាទទួលរងអាណានិគមនិយមបារាំង អស់រយៈពេល៩០ឆ្នាំ ហើយពាក្យអេតាស៊ីវិលនេះ សំដៅលើ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាព និងសំបុត្រផ្សេងៗដទៃទៀត ពាក់ព័ន្ធនឹងបុគ្គលនីមួយៗ។ កន្លងមកបារាំងតែងតែ ហៅអេតាស៊ីវិល ហើយក៏មានប្រជាពលរដ្ឋខ្មែរ មួយចំនួនមានការភ័ន្តច្រឡំ រួចក៏ហៅតៗគ្នាដែរ។

បើតាមលោក បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ អេតាស៊ីវិលនេះ គឺសំដៅដល់ពាក្យ ក៣ កើត ការ កប់ ពោលគឺនៅពេលកើតត្រូវទៅធ្វើ សំបុត្រកំណើត នៅពេលការ (រៀបអាពាហ៍ពិពាហ៍) ត្រូវទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ និងពេលកប់ (ស្លាប់) គឺត្រូវធ្វើសំបុត្រមរណៈភាព ដែលទាំងនេះ គឺជាបណ្តុំ ឬចំណែកអត្រានុកូលដ្ឋាន ឬដែលគេ ហៅថាអេតាស៊ីវិល។

លោកបណ្ឌិត ទូច សុឃៈ «ភាគច្រើនខ្ញុំតែង តែងឃើញថា ប្រជាពលរដ្ឋខ្មែរនៅពេលទៅចុះ សំបុត្រអាពាហ៍ពិពាហ៍បែរជានិយាយថា ខ្ញុំមិនបាន ចុះអេតាស៊ីវិលទេ ពេលទៅចុះអេតាស៊ីវិល បែរជា និយាយថា ខ្ញុំមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ ទៅវិញ ធ្វើឱ្យមានការយល់ច្រឡំពេញហ្នឹង»។ លោក បន្តថា ប្រពលរដ្ឋគួរតែប្រើប្រាស់ពាក្យឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងកុំឱ្យមានការភ័ន្តច្រឡំ។ បើសំបុត្រ កំណើតហៅថា សំបុត្រកំណើត បើសំបុត្រអាពាហ៍ ពិពាហ៍ ហៅថាសំបុត្រអាពាហ៍ពិពាហ៍ ហើយសំបុត្រ មរណៈភាព ហៅថាសំបុត្រមរណៈភាព ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាទើបតែមានយន្តការ ចុះសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការនៅឆ្នាំ២០០២ ចាប់តាំងពីកម្ពុជា មានក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង នោះដែរ ពីមុនមកការចុះសំបុត្រអាពាហ៍ពិពាហ៍ នេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ទេ តែបច្ចុប្បន្ននេះប្រជាពលរដ្ឋក៏មានការយល់ដឹង បានច្រើនពីអត្ថប្រយោជន៍នៃការចុះសំបុត្រអាពាហ៍ ពិពាហ៍។ ដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍បានគូស្វាមី ភរិយាត្រូវទៅចុះនៅឃុំ សង្កាត់ ប៉ុន្តែនៅពេលដែល លែងលះ ត្រូវអនុវត្តនៅតុលាការ៕

ផ្សាយ:ថ្ងៃទី​១០ ខែកុម្ភៈ​ ឆ្នាំ២០២៥​

អត្ថ​បទ:កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​ VS)

ព័ត៌មានដែលជាប់ទាក់ទង