ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត ព្រៃវែង និងលោកជំទាវ បានអញ្ជើញជាធិបតីក្នុង កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង់ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅក្រុងព្រៃវែង ខេត្តព្រៃវែង។
(ខេត្តព្រៃវែង): ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីធិបតីក្នុង កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅក្រុងព្រៃវែង ខេត្តព្រៃវែង កិច្ចប្រជុំនេះធ្វេីឡេីង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាល ប្រជុំ “B” សាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងឯកឧត្តម ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត នាយនាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង បីអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព និង ប្រធានផ្នែកចំណុះរដ្ឋបាលសាលាខេត្តព្រៃវែង តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងអ្នកពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
ផ្សាយ:ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)