ឯកឧត្តម គួច ចំរេីន អញ្ជើញចូលរួមក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្តាល.
(ខេត្តកណ្តាល): ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណ:ការនិងដឹកជញ្ជូន។
ក្នុងកម្មវិធីនោះដែរមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលស្រុក អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តជាច្រេីនរូនទៀត។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក៏បានឡេីងមានប្រសាសន៍អបអរសាទរចំពោះ ប្រធានមន្ទីរថ្មី លោក បុរី វង្សសានីត ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលសំរេចប្រកាសផ្ទេរមុខតំណែងពីប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មកកាន់តួនាទីជាប្រធានមន្អីរសាធារណ:ការខេត្តកណ្តាល ដែរត្រូវទៅកាន់ខេត្តព្រះសីហនុជំនួស លោក បុរី វង្សសានីត.
ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ និងវាយ តម្លៃ ខ្ពស់ចំពោះលោក ម៉ឹង យូឡេង ដែលខិតខំបំពេញតួនាទី និង ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ឱ្យ សម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ខេត្តកណ្តាល ព្រមទាំង អបអរសាទរលោក បូរី វង្សសានិត្យ ដែលត្រូវបានរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្ត និងតែងជាប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកណ្តាល ដើម្បីធ្វើជាសេនាធិការបច្ចេកទេសឱ្យ រដ្ឋបាលខេត្តឆ្ពោះទៅសម្រេចបាន សមិទ្ធផលថ្មីៗបន្ថែមទៀតជូន ប្រជាពលរដ្ឋ និងដើម្បីបន្តអនុវត្តគោលការណ៍ច្បាប់ លិខិត បទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានចូលរួមអបអរសាទរ និងមានមតិសំណេះសំណាលនៅក្នុងអង្គពិធីទាំងមូលផងដែរ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានណែនាំដល់ លោកប្រធានមន្ទីរដែលទើបតែងទាំង ថ្មី និងមន្ត្រីរាជការទាំងអស់ ត្រូវខិតខំផ្តល់សេវាសាធារណៈឱ្យបាន ត្រឹមត្រូវ ប្រសិទ្ធភាព តម្លាភាព និងរហ័សជៀសវាងកុំប៉ះពាល់ ផលប្រយោជន៍ជាមួយប្រជាពលរដ្ឋ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវ វប្បធម៌សាធារណៈ និងត្រូវប្រកាន់ភ្ជាប់នូវមន្ត្រីរាជការជាអ្នកបម្រើ រាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ។ ត្រូវពង្រឹងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ឱ្យបានទាន់ពេលវេលា និង ប្រកបដោយគុណភាពស្របតាមស្តង់ដារបច្ចេកទេស។ ត្រូវខិតខំ ផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូននានាដូចជា៖ ច្បាប់ស្តីពីការ ដឹកជញ្ជូនផ្លូវទឹក ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ជូនដល់បងប្អូន ប្រជាពលរដ្ឋឱ្យបានយល់ដឹង និងវិធានការមួយចំនួនដែលត្រូវ គោរព និងប្រតិបត្តិតាម។ ត្រូវជំរុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោក និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ពិសេសពិនិត្យ លើការគូសគំនូសសញ្ញា និងការបំពាក់ស្លាកសញ្ញាចរាចរណ៍ឱ្យ មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ តាមការណែនាំរបស់ក្រសួង ដើម្បីចូលរួមការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត។
ផ្សាយ:ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)