ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយរួមទាំង ថវិកាមួយចំនួនជូនដល់ លោកស្រី ចាប វណ្ណា ជាអ្នកស្ម័គ្រចិត្តសាខា កាកបាទក្រហមភូមិ ដោយលោកស្រីមានជំងឺលើសឈាម និង ទឹកនោមផ្អែម.
(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ោង ស៊ីណេត ប្រធានគណៈកម្មា ធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្ត ចុះ សួរសុខទុក្ខ និងប្រគល់អំណោយរួមទាំង ថវិកាមួយចំនួនជូនដល់ លោកស្រី ចាប វណ្ណា ជាអ្នកស្ម័គ្រចិត្តសាខា កាកបាទក្រហមភូមិ ដោយលោកស្រីមានជំងឺលើសឈាម និង ទឹកនោមផ្អែម (កាត់ជើងម្ខាង) ដល់លំនៅឋាន ដែលមានទីតាំង ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ផ្សាយៈថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
រូបថត:ភារុណ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ,សៅ វាសនា(Harry VS).