ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ពិធីបុណ្យមាឃបូជា នៅវត្តវេឡូការាម ហៅវត្តព្រែកឫស្សី ក្រុង តាខ្មៅ ខេត្តកណ្តាល។

(ខេត្តកណ្តាល)​: រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ពិធីបុណ្យមាឃបូជា នៅវត្តវេឡូការាម ហៅវត្តព្រែកឫស្សី ក្រុង តាខ្មៅ ខេត្តកណ្តាល។

ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយក្នុងបណ្តាបុណ្យធំៗ ទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធ សាសនា និងពុទ្ធសាសនិកជននៅលើសកលលោកតែងតែប្រារព្ធ ធ្វើរៀងរាល់ឆ្នាំ ពុំដែលខាន។

ពុទ្ធសាសនិក ខ្មែរយើង តែងតែប្រារព្ធធ្វើបុណ្យមាឃបូជានៅគ្រប់ វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកជាការកសាង កុសលដ៏ ថ្លៃថ្លាបំផុត។

ផ្សាយ:ថ្ងៃទី​១២ ខែកុម្ភៈ​ ឆ្នាំ២០២៥

ប្រភព​:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​ VS)

 

ព័ត៌មានដែលជាប់ទាក់ទង