ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាលអញ្ជើញចូលរួមអនុមោទនាក្នុងពិធីបុណ្យ មាឃបូជា រាប់បាត​ និងប្រគេនទេយ្យទានដល់ព្រះសង្ឃ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ).

(ខេត្ត​កណ្តាល)​: ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល​ អញ្ជើញចូលរួមអនុមោទនាក្នុងពិធីបុណ្យ មាឃបូជា រាប់បាត្រនិងប្រគេនទេយ្យទានដល់ព្រះសង្ឃ នៅព្រះ មហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញឮ​ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់របស់​ ​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃក្រសួង ស្ថាប័នជាតិនានា តំណាងអង្គទូត សិស្ស និស្សិត ព្រមទាំងប្រជាជនកម្ពុជាដ៏ច្រើនកុះករដែលជា ពុទ្ធសាសនិក.

ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយក្នុងបណ្តាបុណ្យធំៗ ទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធ សាសនា និងពុទ្ធសាសនិកជននៅលើសកលលោកតែងតែប្រារព្ធ ធ្វើរៀងរាល់ឆ្នាំ ពុំដែលខាន។

ពុទ្ធសាសនិក ខ្មែរយើង តែងតែប្រារព្ធធ្វើបុណ្យមាឃបូជានៅគ្រប់ វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកជាការកសាង កុសលដ៏ ថ្លៃថ្លាបំផុត។

ផ្សាយ:ថ្ងៃទី​១២ ខែកុម្ភៈ​ ឆ្នាំ២០២៥

រូបថត:រដ្ឋបាល​ខេត្ត​កណ្តាល

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​ VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង