សំណង់ភូមិគ្រឹះដ៏រឹងមាំសង់លុបចូលសមុទ្រឆ្នេរកែប ពីសំណាក់អ្នកមានអំណាចម្នាក់ ជិតបានសម្រេច មហិច្ឆតារបស់ខ្លួនហើយ ! ស្នើក្រសួងពាក់ព័ន្ធមេត្តាចុះ អធិការកិច្ច

ខេត្តកែប ÷ សមិទ្ធផលថ្មីរបស់អ្នកមានបុណ្យសក្តិនិង ឥទ្ធិពលម្នាក់នៅខេត្តកែប ជិតបានសម្រេច១០០% ហើយនោះ ដោយបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ លាន់មាត់ គ្រប់ៗគ្នាថា នេះអ្នកមានឥទ្ធិពល និងអ្នកមានបុណ្យ សកិផង ចុះបើប្រជាពលរដ្ឋធម្មតាវិញ បើមិនវាយកម្ទេច ចោលទេ ក៏ត្រូវបានចាប់ខ្លួនមកផ្តន្ទាទោសដែរ !…។

សូមបញ្ជាក់ថា ÷ ទីតាំងដែលអ្នកមានលុយនិងអំណាច ម្នាក់ដែលសាងសង់ចូលសមុទ្រនេះ គឺមិនមានច្បាប់ អនុញ្ញាតនោះទេ (នេះបើយោងតាមកិច្ចសម្ភាសន៍ពី មន្ត្រីពាក់ព័ន្ធ និង ជាពិសេស ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍) ។

ដែលទីតាំងខាងលើនេះស្ថិតក្នុង សង្កាត់កែប ក្រុងកែប ខេត្តកែប គឺជាប់អតីតផែតាផេង ហៅផែរោងក្តាម។

តាមប្រភពព័ត៌មានដែលផ្តល់អោយបណ្តាញសារព័ត៌មា នយើងដឹងថា: ម្ចាស់ផ្ទះដែលសាងសង់ភូមិគ្រឹះដ៏រឹងមាំ ជិតបានសម្រេច ១០០%នោះ គឺជាអ្នកមានឥទ្ធិពលម្នាក់ ដែលរស់នៅខេត្តកែបនេះតែម្តង ហើយការសាងសង់នេះ ជិតរួចរាល់ហើយ ប្រៀបដូចជាសត្វកណ្តៀរពូនជាភ្នំ ម្តង បន្តិចៗ រហូតបានសម្រេចចូលច្នោះដែរ ដែលអាជ្ញាធរ មិនគួរណា បណ្តែតបណ្តោយឲ្យ ម្ចាស់ទីតាំងនេះបន្ត ធ្វើយ៉ាងរលូនដូច្នេះសោះឡើយ ឬមានបារមីបាំងបិទ យ៉ាងណា?

មជ្ឈដ្ឋានទេសចរណ៍ជាតិនិងអន្តរជាតិ រួមទាំងបងប្អូន ប្រជាពលរដ្ឋ ក៏សូមស្នើសុំដល់ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម សូមមេត្តាចាត់មន្ត្រី ជំនាញ ចុះត្រួតពិនិត្យ និងអធិការកិច្ចសំណង់ភូមិដ៏ រឹងមាំមួយនេះផងទាន! កុំអោយវប្បធម៌ សាងសង់លុប ឆ្នេរសមុទ្រ ពីសំណាក់អ្នកមានលុយ និងអំណាចនៅតែ បន្តមាន ដែលខុសពីបងប្អូនប្រជាពលរដ្ឋធម្មតា បើ ហ៊ានតែធ្វើបែបនេះ បើមិន៍វាយកម្ទេចចោលទេ ក៏ត្រូវ ចាប់ដាក់គុកដែរ ។

បណ្តាញសារព័ត៌មានយើងរងចាំការបំភ្លឺ ពីគ្រប់ភាគី ពាក់ព័ន្ធ ជាពិសេសម្ចាស់ទីតាំងភូមិគ្រឹះដ៏រឹងមាំមួយនេះ គឺមិនមានចេតនាញុះញង់ឬក៏ដាក់បន្ទុកលើបុគ្គលណា ម្នាក់ឬអង្គភាពណាឡើយ៕

ផ្សាយ:ថ្ងៃទី​១២ ខែកុម្ភៈ​ ឆ្នាំ២០២៥

ប្រភព​:CRT NEWS

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry ​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង