ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញឡើង ទទួលប័ណ្ណសរសើររបស់រដ្ឋបាលឃុំ-សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”
(ខេត្តកណ្តាល): ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល បានអញ្ជើញ ទទួលប័ណ្ណសរសើររបស់ រដ្ឋបាលឃុំ-សង្កាត់ ក្នុងការអនុវត្ត គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ពី ក្រសួងមហាផ្ទៃ នៅក្នុងសន្និបាត ត្រួតពិនិត្យផលិតផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡង ប្រណាំងអនុវត្ត គោលនយោបាយ “ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព” ក្រោម អធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីសាលប្រជុំធំ ទីស្តីការក្រសួង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅក្នុងសន្និបាតនេះដែរ រដ្ឋបាលឃុំ-សង្កាត់ទាំង១២៧ របស់ខេត្ត កណ្តាល ទទួលបានប័ណ្ណសរសើរ ចំណាត់ថ្នាក់លេខ១ ចំនួន ៩២ឃុំ-សង្កាត់ ចំណាត់ថ្នាក់លេខ២ ចំនួន ៣២ឃុំ-សង្កាត់ និង ចំណាត់ថ្នាក់លេខ៣ គ្មាន។
ផ្សាយៈថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥
ដកស្រង់ពីរដ្ឋបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)