ក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ លើការពង្រឹង និងពង្រីក សមត្ថភាពមន្ត្រីប្រកបដោយស័ក្តិសិទ្ធិភាព និង ភាពបុរេសកម្មលើការងារជំនាញ ដើម្បី ឆ្លើយតបទៅនឹងការវិវត្តន៍របស់បរិបទសង្គម។
(ភ្នំពេញ): ក្រុមការងារបណ្តុះបណ្តាល និងគ្រូបង្គោល ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្តោប្រវេសន៍ បាន រៀបចំវគ្គបណ្តុះបណ្តាលជំនាញកោសល្យវិច័យ ឯកសារធ្វើដំណើរ វិភាគផ្ទៃមុខ និងនីតិវិធី ត្រួតពិនិត្យការចូល-ចេញ ច្រកទ្វារ ជូនមន្ត្រី នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងនាយកដ្ឋានច្រកទ្វារទី២។
ការបណ្តុះបណ្តាលនេះ មានការចូលរួមធ្វើបទ បង្ហាញដោយ គ្រូឧទ្ទេស និងក្រុមគ្រូបង្គោល ជាច្រើនរូប ជូនសិក្ខាកាម ៣៨រូប ស្រី៣ រូប រយៈពេល ២ ថ្ងៃ ក្នុង១វគ្គ ដែលប្រព្រឹត្តទៅនា ថ្ងៃទី ១១-១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសាល ប្រជុំធំអគ្គនាយកដ្ឋានអន្តោប្រវេនស៍។
ផ្សាយ:ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥
រូបថត:អគ្គនាយកដ្ឋានអន្តោប្រវេនស៍
ដោយ:និពន្ធនាយករងអង្គភាពអាស៊ាន
សៅ វាសនា(HarryVS)