ពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ

(ភ្នំពេញ)​: ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ឯកឧត្តម ​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញ​ជា​អធិបតី​ចូលរួម​ពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួង មហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព” នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះនៅសាលប្រជុំអគារ S នៃទីស្តីការក្រ សួងមហាផ្ទៃ។

សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួង មហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព” មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១២ និង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥៕

ផ្សាយ​:ថ្ងៃទី​១៣ ខែកុម្ភៈ​ ឆ្នាំ២០២៥

រូបថត:អភិសន្តិ​បណ្ឌិត​ ស​ សុខា

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry ​VS)

 

ព័ត៌មានដែលជាប់ទាក់ទង