ទឹកឃ្មុំក្លែងបន្លំជិត ២០តោន ត្រូវបាននគរបាល នាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងផងដែរ.
(ភ្នំពេញ):កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការដឹកនាំ សម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញា រង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ កម្លាំងជំនាញ ការិយាល័យប្រឆាំងបទល្មើស កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច មន្ត្រីសាខា ក.ប.ប រាជធានី ភ្នំពេញ, មន្ត្រី ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួម នឹងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាដៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងការចុះបង្ក្រាបនេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ចុះបង្ក្រាប ទីតាំងក្រុមហ៊ុនមួយ កន្លែង រកឃើញទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត២០តោន និង ឃាត់ខ្លួនម្ចាស់ទីតាំងផង ដែរ។
ប្រភពពីប្រជាលរដ្ឋខ្លះបាននិយាយថា: នេះចេះបង្ក្រាបបានហេីយកន្លងមកមិនដឹងជាមានបងប្អូនយេីងប៉ុន្មានសិបនាក់ដែលត្រូវរងគ្រោះដោយសារការក្លែងបន្លំរបស់ឈ្មួញជួញ
ដូរប្រភេទទេ។
ករណីខាងលេី គឺធ្វេីអោយប៉ះពាល់ដល់អ្នកដែលប្រកប មុខរបរ រកឃ្មុំចិញ្ចឹមជីវិត និងសិប្បកម្ម កសិកម្មក្នុងស្រុកជាខ្លាំង ហេីយមិនដឹងជាបងប្អូនប៉ុន្មាននាក់ដែលត្រូវខាតបង់ប្រាក់កាក់ដោយសារតែការក្លែងបន្លំបែបនេះ ម្យ៉ាងទៀតធ្វេីអោយបងប្អូនក្នុងស្រុកអស់ជំនឿក្នុងការជ្រេីសរេីទឹកឃ្មុំ មកបំពេញតំរូវការប្រេីប្រាស់ខ្លួនឯងផងដែរ។
យ៉ាងណាអង្គភាពសារព័ត៌មានយេីងខ្ញុំ សូមអរគុណដល់កម្លាំងជំនាញ របស់ការិយាល័យប្រឆាំងបទល្មើស កម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច មន្ត្រីសាខា ក.ប.ប រាជធានី ភ្នំពេញ, មន្ត្រី ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមនឹងអាជ្ញាធរមូលដ្ឋាន ដែលបានបានចុះបង្ក្រាបទីតាំងមួយកន្លែងបានទាន់ពេលវេលា.
ផ្សាយៈថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥
ដកស្រង់ចេញពី Lor.Sinat TV34
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(សៅ វាសនា)