ខ្មាន់កាំភ្លើងម្នាក់ជាជនជាតិចិនត្រូវបានចាប់ខ្លួនភ្លាមៗ នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ក្នុងខណ្ឌពោធិ៍សែនជ័យ (មានវីដេអូ).
(ភ្នំពេញ) បុរសជាខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្នុងចំណោមបក្សខពួកផ្សេងទៀត ពាក់ព័ន្ធក្នុងករណីផ្ទុះកាំ
ភ្លេីងនៅក្នុងបរិវេណមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃសុក្រទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ការចាប់ខ្លួនធ្វើឡើងភ្លាមៗប៉ុន្មានម៉ោងក្រោយកើតហេតុនៅក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិទ្ធ ស្នងការនគរបាល រាជធានីភ្នំពេញ។
យោងតាមការដកស្រង់សម្តីរបស់សមត្ថកិច្ចបាននៅកន្លែងកេីតហេតុបានបញ្ជាក់ថា: ផ្អែកតាមកាមេរ៉ាសុវត្ថិភាព គេឃើញមានជនជាតិចិន មួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើ រថយន្តមួយគ្រឿង ដើរចូលទៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ រួចបាញ់រះចំនួន៣គ្រាប់ ទើបឡើងចូលរថយន្តជិះគេចខ្លួនបាត់។ ករណីនេះ បានកើតឡើងនៅពេលចិន២នាក់ បានដើរទៅភ្ជុងអ្នកកំពុងអង្គុយនៅក្នុងឡាន។
សូមជម្រាប់ថា: ខ្មាន់កាំភ្លើងមួយក្រុមជាជនជាតិចិនប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពផ្ទុះកាំភ្លេីងចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងហេតុការណ៍បាញ់ដោយខ្មាន់កាំភ្លើងជនជាតិចិននេ មិនបណ្តាលឲ្យមានមនុស្ស
ណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយសមត្ថកិច្ចជំនាញ់ក៏មិនទាន់អោយដឹងថា ផ្តើមចេញពីមូលហេតុអ្វីច្បាស់នោះដែរ៕
ផ្សាយ:ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)