(ខេត្តព្រះសីហនុ) នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ី ឌីណា អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារ គណបក្សប្រជាជនកម្ពុជាទទួលបន្ទុកចុះជួយពីរឃុំ ក្នុងស្រុក ព្រៃនប់ខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសរ សើរជូនដល់សប្បុរសជនដែលបាន ឧបត្ថម្ភតុសិក្សាសិស្សដល់ សាលា ចំនួនពីរក្នុងឃុំរាម ស្រុកព្រៃនប់.
ក្នុងឱកាសនោះដែរក៏មានវត្តមានរបស់ ឯកឧត្តម ឧត្តមនាវាត្រី ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងជាប្រធានក្រុម ចុះជួយឃឃុំរាម និងលោកជំទាវ ព្រមទាំងក្រុមការងារសមាជិក សមាជិកាគណៈបក្សប្រជាជនកម្ពុជាប្រចាំឃុំរាម ក្នុងស្រុកព្រៃនប់ លោកគ្រូ អ្នកគ្រូ នាយកសាលាផងដែរ.
ជាកិច្ចចាប់ផ្តើមកម្មវិធី លោក គីម ចាន់ មេឃុំរាមបានឡើងណែនាំ នូវឈ្មោះរបស់សប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភជួល ដល់គណៈអធិបតី ក្នុងនោះមានៈ
១.លោក ឡាយ ឆាយស្ឋ ២០តុ
២.លោកស្រី សួន សុផល ៦តុ
៣.លោក ជីវ តឹកហោ ១០តុ
៤.លោក គុយ សុខា ៤ តុ
៥.លោកស្រី ទេព ដារ៉ា (អ្វីមួយលក់មាស) ៣០តុ
៦.ឯកឧត្តម សៀង សុខ ១០តុ
៧. ហុង សុធា ១០តុ
៨.ម៉ៅ ស្រស់ ១តុ
៩.លី ឫទ្ធី តុ១
១០.ឆ្អឹង តារាភាព និង ស៊ឹង សេរីវុធ តុ១
១១.សុខ ហេង តុ១
១២.មាស សួគា តុ១
១៣.សាំង ស៊ាងហួត តុ១
១៤.ជាង គីមសែ តុ១
១៥.ភូ បូហាប់ តុ១
១៦.លឹម អាន តុ១
១៧.កង សុជា ១
ទន្ទឹមនឹងនេះ ឯកឧត្តម ម៉ី ឌីណា អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុម ការងារគណបក្សប្រជាជនកម្ពុជាក៏បានថ្លែងអំណរគុណ និងធ្វើការ កោតសរសើរដល់ទឹកចិត្តបងប្អូនសប្បុរសជន ក្នុងឃុំរាមដែលបាន ខិតខំខ្នះខ្នែងជួយឧបត្ថម្ភជាតុសិក្សាដល់សិស្សានុសិស្សសំរាប់ ការសិក្សាក៏ដូចជាជួយដល់បណ្តុះបណ្តាលធនធានមនុស្សសំរាប់ គ្រេបចំណេះដឹងដើម្បីជាយាន្តក្នុងការអភិវឌ្ឍប្រទេសជាតិ និង ជួយការងាររាជរដ្ឋាភិបាលក្នុងថ្ងៃខាងមុខ.
ឯកឧត្តម ម៉ី ឌីណា ក៏បានគូសបញ្ជាក់ផងដែរថាការជួយឧបត្ថម្ភ ដល់សាលាគឺមានសារៈសំខាន់បំផុត ព្រោះសាលារៀនជាទីបណ្តុះ នូវធនធានមនុស្ស និងចំណេះដឹងហើយពោរពេញទៅដោយចរន្ត នៃការផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្ស.
ដោយឡែកលោកនាយក វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែងក៏បាន អំពាវនាវដល់សប្បុរសជនទាំងក្នុងស្រុកជិតឆ្ងាយទាំងអស់ សូម បន្តជួយឧបត្ថម្ហូបន្ថែមទៀត ដោយសាលាព្រោះសាលាត្រូវការជួស ផុសក្លោងទ្វារដែលទ្រុឌទ្រោមដែលមានស្រាប់ជៀសវាងការរលំ បាក់នៅពេលណាមួយ.
បញ្ជាក់ៈ សាលាបឋមសិក្សា និងវិទ្យាល័យទាំងពីរគឺទទួលបានតុ សិក្សាចំនួន៥០/មួយសាលា និងថវិកាឧបត្ថម្ភផ្ទាល់ពី ឯកឧត្តម ម៉ី ឌីណា ២លានរៀល.
ផ្សាយៈថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(Harry VS)