សេចក្តីបំភ្លឺព័ត៌មានជុំវិញការចុះផ្សាយរបស់ សារព័ត៌មាន SBM News លើTiktok ថា មន្ត្រី ច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមក ពីការ ទទួលសំណូកសូកប៉ាន់របស់ក្រុមឈ្មួញនាំចូល ទំនិញគេចពន្ធពីប្រទេសថៃ

(បន្ទាយមានជ័យ)​:កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមជ្រាបថាៈ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន SBM News បានបង្ហោះ តាមបណ្តាញសង្គម TikTok ដោយសរសេរថា មន្ត្រី ច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមក ពីការ ទទួល សំណូកសូកប៉ាន់របស់ក្រុមឈ្មួញនាំចូល ទំនិញគេចពន្ធពីប្រទេសថៃ។

 

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ បានបញ្ជាក់ ឱ្យដឹងថា រាល់ ទំនិញដែលបានឆ្លងកាត់តាមប៉ុស្តិ៍ ត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកូន ស្ថាប័នជំនាញ សម្រាប់ការត្រួតពិនិត្យលើការ ចេញ-ចូល ទំនិញ គ្រប់ប្រភេទតាមនីតិវិធីជំនាញរបស់អង្គភាពស្ថាប័ន គយ និងរដ្ឋាករ។ ដោយឡែកចំពោះនគរបាលច្រក ទ្វារតំបន់ព្រំ ដែនបឹងត្រកូន មានភារកិច្ចគ្រប់គ្រង ចេញ-ចូលឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ (មនុស្ស) និងថែរក្សាសន្តិសុខសណ្តាប់ ធ្នាប់ សម្រាប់ ចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែន និងអនុវត្តតាម នីតិវិធីជំនាញដែលបានចែងក្នុងច្បាប់ និងបទដ្ឋាន គតិ យុត្តបានកំណត់ ចំពោះជូនស្លៀកពាក់ស៊ីវិល ក្នុងរូបភាពដែលបានផ្សាយក្នុងព័ត៌មានខាងលើ (ពាក់អាវពណ៌សនឹងអាវ ពណ៌ឈាមជ្រូក) មិនមែន ជាសមត្ថកិច្ចនគរបាលយើងទេ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ សូមធ្វើការបដិសេធនូវខ្លឹមសារ បានចុះផ្សាយខាង លើធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កងកម្លាំងនគរបាលប្រចាំការនៅ ប៉ុស្តិ៍ច្រកតំបន់បឹងត្រកូន ដែលកំពុង ប្រឹងប្រែង បំពេញភារកិច្ចការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះសូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងស្នើ ឱ្យសារព័ត៌មាន SBM News បានបង្ហោះតាម បណ្តាញសង្គម Tik Tok កែតម្រូវឡើងវិញ៕

 

ផ្សាយ:ថ្ងៃទី​១៦ ខែកុម្ភៈ​ ឆ្នាំ២០២៥

ប្រភព​:ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​ VS)​

ព័ត៌មានដែលជាប់ទាក់ទង