សម្តេចតេជោ ហ៊ុន សែន៖ គណនី Telegram ក្លែងក្លាយថ្មីៗនេះ មានគណនី telegram មួយ ឈ្មោះ « Samdech Hun Sen of Cambodia » ដោយមាន username: @spmhunsen6 ជាមួយ Profile រូបភាព ដូចបានភ្ជាប់ជូន បានធ្វើការផ្ញើសារទំនាក់ទំនងទៅគណនី Telegram ប្រជាពលរដ្ឋជាច្រើន ពិសេសក៏បានឆាតចូលក្នុង Group : Samdech Hun Sen of Cambodia Chat ផងដែរ។

សូមបញ្ជាក់ថា គណនី Telegram ខាងលើនេះ ជា គណនី Telegram ក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការរបស់ សម្តេចតេជោ ប្រធាន ព្រឹទ្ធសភា « Samdech Hun Sen of Cambodia» ដែល មាន channel url : https://t.me/spmhunsen (ដែលជា Channel Telegram ផ្លូវការតែ១គត់របស់ សម្តេចតេជោប្រធាន ព្រឹទ្ធសភា និងមានសញ្ញា ធិក verified ពណ៌ខៀវពីក្រុមហ៊ុន Telegram) ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានសារ ពីគណនី Telegram នេះ(@spmhunsen6) ចៀសវាងការយល់ច្រឡំ និងសូមមានការប្រុងប្រយ័ត្នខ្ពស់។
បុគ្គលដែលបានបង្កើតគណនីនេះ សូមបិទជាបន្ទាន់៕
ផ្សាយៈថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)