ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជេីញដឹកនាំគណ:ប្រតិភូ និងមន្រ្តីសាលារដ្ឋបាលខេត្ត ទស្សន:កិច្ចខេត្តស៊ិនជិន ប្រទេសចិន រយ:ពេលបីថ្ងៃ..
(ខេត្តព្រះសីហនុ):ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកគណ:ប្រតិភូ ក្រុមមន្ត្រីជាន់ខ្ពស់របស់សាលាខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ទស្សនកិច្ចសិក្សានៅក្នុងទីក្រុងស៊ិនជិន នៃសាធារណរដ្ឋប្រជាមានិត ចិន ដឹកនាំដោយ ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការនៃ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។មានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ ថ្ងៃទី ១៦ – ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។
គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីសិក្សាស្វែងយល់អំពី បទពិសោធជាក់ស្តែងក្នុងការរៀបចំរចនាសម្ព័ន្ធ គ្រប់គ្រង និង ប្រតិបត្តិការតំបន់រដ្ឋបាលសំខាន់ៗព្រមទាំងឆ្លៀតឱកាស ទំនាក់ទំនងវិនិយោគិនចិនដែលមានសក្តានុពល សំដៅទាក់ទាញ ការវិនិយោគមកខេត្តព្រះសីហនុបន្ថែមទៀត។
ដំណើរទស្សន:កិច្ចនេះគឺមានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ ថ្ងៃទី ១៦ – ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥។
ផ្សាយ:ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
រូបថត:រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(Harry VS)