(ភ្នំពេញ): កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលា ម៉ោង០១និង៥០នាទីរំលងអាធ្រាត្រ មានករណីឃា/តក/ម្មមួយកើតឡេីងត្រង់ ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អំពេីឃា/តក/ម្មនេះ បង្កឡើងដោយជនសង្ស័យជាប្តីមានឈ្មោះ ឈឹម បញ្ញាពិទូរ្យ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកងអង្គរក្ស ទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ស្រុកកំណើតភូមិ កំពង់ចិន ឃុំកំពង់ចិន ស្រុក ស្ទោងខេត្តកំពង់ធំ បន្ទាប់ពីធ្វេីសកម្មភាពហេីយ(រត់គេចខ្លួន) ។ចំណែកស/ពជនរងគ្រោះឈ្មោះ ម៉ុង ស្រីនាង ភេទស្រីអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ ក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ (សពតម្កល់នៅ ផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិ ត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្ទះឪពុកបង្កើត)
+សភាពរឿងហេតុរឿង
រយៈកាលកន្លងមកជនរងគ្រោះ និង ជនសង្ស័យជា ប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា បញ្ហាភ្លើងប្រច័ណ្ឌ និង ទំនាស់គ្នាបញ្ហាលុយកាក់ ក្នុងការពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់។
+ដោយមូលហេតុ
បង្វិលលុយមិនទាន់ ។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០១និង៥០
នាទី រំលងអធ្រាត្រ ជនរងគ្រោះ និង ជនសង្ស័យជាប្តី បានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ដេក ពេលនោះឈ្មោះ ម៉ុង ប៉ោហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ លឺសម្លេងឈ្មោះ ប្រកែកគ្នា ក៏គោះទ្វារ អោយបើក តែប្អូនស្រីមិនបើក ហើយក៏ដើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ដែលមាន ចំងាយប្រហែល១៥ម៉ែត្រពីផ្ទះកើតហេតុ ក្រោយមកខ្លួន ក៏បានក្រឡេកឃើញរថយន្ត(មិនចាំម៉ាក ក្នុងស្ថានភាពងងឹត) ចត់នៅលើផ្លូវបេតុងក្រៅរបង
មុខផ្ទះកើតហេតុ ពេលនោះឃើញឈ្មោះ ចឹក សូយ ភេទប្រុស អាយុ ប្រហែល៣៥ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់ជនសង្ស័យ បានគ្រាបងប្រុសបង្កើតរបស់ខ្លួនចេញពីផ្ទះកើតហេតុ ឡើងជិះរថយន្ត ដែលចត់ទុកនៅខាងក្រៅរួចជាស្រេច ជិះគេចខ្លួនបាត់ បន្ទាប់មក ឈ្មោះ ម៉ុង ប៉ោហេង ដោយមានការសង្ស័យ ក៏បានដើរទៅបន្ទប់ដេករបស់បងស្រី បើកទ្វារចូល ឃើញបងស្រីដេកនៅលើគ្រែពូកក្នុងថ្លុ/កឈា/ម ដោយមានស្លា/កស្នា/ម ខាងក្រោមត្រចៀកខាងស្តាំ ០២កន្លែង:
-លើថ្ងាស់០១កន្លែង
-លើក្បាលផ្នែកខាងឆ្វេង០២កន្លែង
-និងចា/ក់កញ្ចឹងកខាងឆ្វេង ០១កន្លែង ខ្លួនក៏យករថយន្ត ផ្ទាល់ខ្លួន ម៉ាក ហ៊ីយិនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក លេខភ្នំពេញ 2W-2256 ចំនួន០១គ្រឿង ដឹកបងស្រី ទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ពេលទៅដល់ក្រុម គ្រូពេទ្យបានពិនិត្យជីពចរនៅលើរថយន្ត ហើយប្រាប់ ថា ជនរងគ្រោះបានដា/ច់ខ្យ/ល់ស្លា/ប់មុនពេលមកដល់ មន្ទីរពេទ្យ ដោយសារតែមិនអស់ចិត្តក៏បន្តដឹកទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត្រ ក្រុមគ្រូពេទ្យបានពិនិត្យធីបចរ ហើយប្រាប់ថា ជ/ន/រ/ង/គ្រោះបា/នស្លា/ប់បា/ត់ហើយ ។
បន្ទាប់មកឈ្មោះ ម៉ុង ប៉ោហេង ក៏បានដឹកសាកសព បងស្រីបង្កើត មកតម្កល់ នៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ (ជាផ្ទះរបស់ឪពុកបង្កើត)។
ការសន្និដ្ឋាន និងវាយតម្លៃ ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ និង វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យ កោសលវិច័យ អមសាលាដំបូងរាជធានីភ្នំពេញ យើង បានសន្និដ្ឋានថា ជនរ/ងគ្រោះស្លា/ប់ដោយសារអំពើ ឃា/ត/ក/ម្ម កា/ប់ស/ម្លាប់ ។
ផ្សាយ:ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥
ដកស្រង់ចេញពី:ហាក់ ថាវរីតេឡេក្រាម
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេ
សៅ វាសនា(Harry VS)