ជ/នដៃដល់ដែលកា/ប់ស/ម្/លាប់ប្រពន្ធនៅ ខណ្ឌដង្កោ ហើយរត់គេចខ្លួន នៅពេលនេះត្រូវបាន កម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់បានហើយ។
(ភ្នំពេញ): ជ/នដៃដល់រូបនេះមានឈ្មោះ ឈឹម បញ្ញាពិទូរ្យ បានកា/ប់ប្រពន្ធបណ្តាលឲ្យស្លា/ប់ នៅភូមិ ក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្ក នាវេលា រំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៥។
ជ/នរ/ងគ្រោះឈ្មោះ ម៉ុង ស្រីនាង អាយុ៤៣ឆ្នាំ ត្រូវ បានក្រុមគ្រួសារធ្វើបុណ្យនៅផ្ទះលេខ៦១៧ ផ្លូវ បេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
បើតាមសមត្ថកិច្ច, រយៈកាលកន្លងមកជនរងគ្រោះ និងប្តី ឧស្សាហ៍ឈ្លោះប្រកែកគ្នា បញ្ហាភ្លើងប្រច័ណ្ឌ ទំនាស់គ្នាបញ្ហាលុយកាក់ រឿងពុះដីឡូតិ៍លក់ និង សង់ផ្ទះល្វែងលក់ដោយមូលហេតុបង្វិលលុយ មិនទាន់។
សម្រាប់ជ/នដៃ/ដល់ ត្រូវបានសួរនាំនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕
ផ្សាយ:ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)