សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបពាក់ព័ន្ធករណីចុះ ផ្សព្វផ្សាយវីដេអូ សកម្មភាពវៃតប់គ្នា នៅក្នុងបរិវេណ សាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព.
(ខេត្តកណ្តាល): ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការ ដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបពាក់ព័ន្ធករណីចុះ ផ្សព្វផ្សាយវីដេអូ សកម្មភាពវៃតប់គ្នា នៅក្នុងបរិវេណ សាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព អមដោយ ខ្លឹមសារថា៖ បែកធ្លាយវីដេអូចេញពីវិទ្យាល័យហ៊ុន សែនសេរីភាពក្រុងតាខ្មៅ នៅវេលាម៉ោង ៩:៣០នាទី ព្រឹក ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានការប្រើ អំពើហិង្សាមួយនៅក្នុងវិទ្យាល័យហ៊ុនសែនសេរីភាព ទៅលើសិស្សសាលាដោយអ្នកដែលប្រើប្រាស់អំពើ ហិង្សានោះគេបានឱ្យដឹងថាមានរហ័សនាមសន្តិសុខ ជើងទ្វេរ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្ត តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកអធិការនគរបាលក្រុមតាខ្មៅ បាន បញ្ជាកម្លាំងជំនាញ ស្រាវជ្រាវទទួលបានលទ្ធផលដូច ខាងក្រោម៖
– ករណី៖ ហិង្សាដោយចេតនា
-កើតហេតុ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥
វេលាម៉ោង ០៨:៣០នាទីព្រឹក
-នៅចំណុចក្នុងសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
**ជនរងគ្រោះ ០១នាក់
-ឈ្មោះ ពាន សុវ៉ាន់ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិទួល ក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
**ជនសង្ស័យ ០១នាក់
-ឈ្មោះ ឡុង សម្ផស្ស ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខសាលា ទីលំនៅ បច្ចុប្បន្ន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
**សភាពរឿងហេតុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៨៣០នាទីព្រឹក ឈ្មោះ ឡុង សម្ផស្ស ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើជា សន្តិសុខសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព គាត់បានដើរមើលពិនិត្យសិស្សមិនគោរពវិន័យរបស់ សាលាហើយក៏ឃើញសិស្សឈ្មោះ ពាន សុវ៉ាន់ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១” “នៃ សាលវិទ្យាល័យ ហ៊ុន សែន សេរីភាព គាត់មិនបាន គោរពវិន័យសាលា សក់គាត់វែង សាលាតម្រូវឱ្យ សិស្សពាក់ស្បែកជើង ប៉ាត់តាពណ៌ស ប៉ុន្តែគាត់ ពាក់ស្បែកជើងផ្ទាត់ ពេលនោះសន្តិសុខឈ្មោះ ឡុង សម្ផស្ស ក៏បានហៅសិស្សឈ្មោះ ពាន សុវ៉ាន់ដារាំ ឱ្យចុះមកធ្វើពលកម្ម តែមិនទាន់បានធ្វើពលកម្មផង ក៏បានទាស់ពាក្យសម្តីគ្នា ដោយសន្តិសុខបាននិយាយ ថា៖ កូនឯងខុសវិន័យ២ដងមកហើយ កុំឱ្យប៉ារបស់ កូនមកសាលាទៀត វិន័យសាលារៀន ឱ្យកាត់សក់ ខ្លី ពាក់ស្បែកជើងប៉ាត់តា ពណ៌ស ហើយកូនសិស្ស ក៏បានតបថា៖ មិចក៏យកឈ្មោះប៉ារបស់គេ មក និយាយ ហើយក៏ស្ទុះមកក្របួចកអាររបស់សន្តិសុខ ពេលនោះសន្តិសុខក៏ក្រវាសដៃចេញ បន្ទាប់មក កូនសិស្សបានវាយសន្តិសុខចំនួនពីរដៃចំឆ្អឹងជំនី ខាងឆ្វេង ហើយសន្តិសុខក៏បានតដៃទៅវិញចំនួនពីរ ដៃវិញ រួចក៏មានសិស្សចូលមកបំបែកឃាត់ចេញកុំឱ្យ រាយគ្នាទៀត។
ចំពោះករណីនេះកើតហេតុកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៨ ៣០នាទីព្រឹក នៅចំណុច ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រោយពីកើតហេតុភ្លាម លោកនាយកសាលា បាន ហៅឪពុកម្តាយខាងសិស្សឈ្មោះ ពាន សុវ៉ាន់ដារ៉ា និងសន្តិសុខឈ្មោះ ឡុង សម្ផស្ស មកទីចាត់ការ ធ្វើការដោះស្រាយបញ្ចប់រឿង និងអប់រំណែនាំ និង ធ្វើកិច្ចសន្យារៀងៗខ្លួន ឈប់ឱ្យមានបញ្ហានេះ តទៅទៀត។
អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញ សារព័ត៌មានជ្រាបតាមការគួរ!
ផ្សាយៈថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រភព:ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)