ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងអនុវត្តផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព តាមដងផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុក កៀនស្វាយ និងស្រុកលើកដែក​ នាព្រឹកថ្ងៃទី​២០ ខែកុម្ភៈ​ ឆ្នាំ២០២៥​ នេះ.

(កណ្តាល)​: លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាលនៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងអនុវត្តផែនការ ការពារសន្តិសុខ សណ្តាប់

ធ្នាប់ និងសុវត្ថិភាព តាមដងផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុក កៀនស្វាយ និងស្រុកលើកដែក កិច្ចប្រជុំប្រារព្ធ ធ្វើនៅសាលាស្រុកកៀនស្វាយ ដែលមានសមា ភាពចូលរួមពី លោកស្នងការរង លោកនាយ ការិយាល័យជំនាញ លោកអធិការនគរបាល ស្រុក/ក្រុង និងលោកមេបញ្ជាការវរៈសេនាតូច លេខ៦០៥ ព្រមទាំងមន្ត្រីក្រោមឱវាទ។

 

ផ្សាយ:ថ្ងៃទី​២០ ខែកុម្ភៈ​ ឆ្នាំ២០២៥

រូបថត:ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry ​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង