ជនសង្ស័យក្នុងករណីផ្ទុះអា/វុ/ធ នៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៥ នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងសាកសួរបន្តនិតីវិធីតាមច្បាប់.
(ព្រះសីហនុ)៖ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានករណី ផ្ទុះអា.វុ.ធមួយបានកេីតឡេីងនឡជិតសណ្ឋាគារ ណានហៃស្ថិតក្នុងសង្កាត់២ ក្រុងព្រះសីហនុ ភ្លាមៗនោះកងកម្លាំងប្រដាប់អាវុធរបស់គណ:បញ្ជាការខេត្តមានប៉ូលីសព្រហ្មទណ្ឌ ប៉េអឹម បានចុះទៅបង្រ្កាប់ទាន់ពេលវេលា។
លោក ឃាង ភារម្យ អ្នកនាំពាក្យរងសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់ក្រុមការងារអង្គភាពសារព័ត៌មានយេីងនៅមុននេះបន្តិចថា ករណីផ្ទះអា.វុ.ធនៅក្រុងព្រះសីហនុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានហើយ ដោយកំពុងធ្វើការសាកសួរ និង ស្រាវជ្រាវបន្តតាមនីតិវិធី។
ការបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីមានការ ចែកចាយវីដេអូថា ក្រុងព្រះសីហនុ មាន ករណីផ្ទះ.អា.វុ.ធ រត់ចែកជើងគ្នាផ្អើលពេញ ដងផ្លូវ នៅម្តុំសណ្ឋាគាណានហៃ។
បេីតាមប្រសាសន៍លោក ឃាង ភារម្យ «ចំពោះមុខឃាត់ខ្លួន ជនសង្ស័យម្នាក់ និងស្រាវជ្រាវបន្តករណីធន ពាក់ព័ន្ធផ្សេងទៀត ស្ថានភាពជារួម ក្រៅពី ករណីនេះ គឺមានភាពល្អប្រសើរ»៕
ផ្សាយ:ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
ដកស្រង់ពី:អេងស្រីទៀង(ដំរី)
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(Harry VS)