សម្តេចតេជោ បបួលលោកសម រង្ស៊ីស្បថ បើមានករណីបង្កើតច្បាប់អភ័យឯកសិទ្ធិប្រធានរដ្ឋសភា ព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបបួល លោក សម រង្ស៊ី ស្បថស្លា.ប់ទាំងពូជ ឬធ្លាក់យន្តហោះ បើសិនថា សម្តេចបបួលធ្វើច្បាប់ស្តីពីអភ័យឯកសិទ្ធិប្រធានរដ្ឋសភា ព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ កុមារ អាយុ៦ដល់១២ឆ្នាំ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ថា ៖«ខ្ញុំបានចូលរួមស្តាប់តាមប្រព័ន្ធ Zoom របស់ក្រុមប្រឆាំងមិនមែនមួយដងទេ គឺបើគិតមិនតិចជាង២០ដងទេ ! ហើយប្រហែលមានលើសពី៥០វីឌីអូឃ្លីប គេបានបញ្ជូនមកឲ្យខ្ញុំពេល ក្រោយប្រជុំភ្លាម ។ មិនចាំបាច់ប្រាប់ឈ្មោះអ្នកណាដឹកនាំប្រជុំទេ ពីព្រោះឃ្លីបនេះក៏បានបញ្ជូនទៅអ្នកនោះដែរ» ។
សម្តេចបន្តថា ការចូលរួមស្តាប់ការប្រជុំនេះ មិនមែនសម្តេចហែកចូលនោះទេ គឺចូលដោយមានលេខកូដត្រឹមត្រូវ ហើយការចូលស្តាប់នេះ ដោយសារជាការប្រជុំមានបំណងប្រឆាំងជាមួយជាតិ អីញ្ចឹងមិនខុសទេ គឺខ្ញុំមានសិទ្ធិចូល ហើយរឿងសិទ្ធិឯកជនខ្ញុំមិនចូលទេ ។
សម្តេចលើកឡើងថា ៖«ខ្ញុំចូលស្តាប់ត្រឹមត្រូវ មិនហែកចូលទេ ហើយខ្ញុំចូលស្តាប់មិនរឿងឯកជនទេ គឺអ្នកនិយាយអំពីរឿងបំផ្លាញជាតិ ! ឃ្លីបវីឌីអូប៉ុណ្ណឺងមិនទាន់គ្រប់ចំពោះអ្នក«…»និយាយពីមុនមក ។ ខ្ញុំចង់ប្រដៅអ្នកថា កុំចេះតែហាន ហើយចង់បង្ហាញថា ខ្ញុំនៅរស់តាស់ ! ម៉េចអ្នកចេះតែនិយាយខ្ញុំងាប់» ។
ជាមួយគ្នានោះដែរ ទោះបីសម្តេចមិនបញ្ចេញឈ្មោះលោក សម រង្ស៊ីកៅ្ត ក៏សម្តេចគូសបញ្ជាក់ថា ៖«បើហ្ហែង!ចាញ់ជាមួយអញ់ច្រើនដងហើយតើស «ចាញ់មួយជីវីត»«..»ឬចាញ់ជាមួយរៀងរហូត ។ គេវិភាគថា ហ៊ុន សែន ត្រូវការ«…»រហូតដល់ មួលបង្កាត់ខ្ញុំថា ខ្ញុំទៅបបួលគេឲ្យធ្វើច្បាប់លើកលែងទោសប្រធានរដ្ឋសភា ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី ហើស ! ហើយហ្ហែងហ៊ានស្បថឲ្យងាប់ទាំងពូជអញ់ប្រកាសចេញពីនេះទៅតែម្តង «បើថា ហ៊ុន សែន ស្នើឲ្យធ្វើច្បាប់លើកលែងទោសប្រធានរដ្ឋ សភាព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី» ហើយហ្ហែងហ៊ានស្បថទេ0x017d7 ថា អញ់បបួលហ្ហែងធ្វើ…» ។
សម្តេចលើកឡើងលោក សម រង្ស៊ី ជាអ្នកបបួលសម្តេចធ្វើច្បាប់ទាក់ទង និងការលើកលែងទោសប្រធានរដ្ឋសភា ព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី នៅពេលចប់អាណត្តិ ប៉ុន្តែសម្តេចប្រកាសមិនធ្វើនោះទេ ។ សម្តេចថា សំណើរសុំធ្វើច្បាប់នេះ តាំងពីឆ្នាំ១៩៩៩ សម័យលោក អ៊ីង ហួត នៅទីស្តីការគណៈរដ្ឋមន្ត្រីចាស់ ដោយស្នើសុំសម្តេចឲ្យធ្វើច្បាប់ស្តីពី «ច្បាប់ការពារអភ័យឯកសិទ្ធិការពារអតីតនាយកដ្ឋមន្ត្រី » ។ បន្ទាប់មកសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ក៏បានស្នើសុំ ប៉ុន្តែសម្តេចមិនយល់ព្រម ។
ជាមួយគ្នានោះដែរ សម្តេចបានចំអកទៅកាន់លោក សម រង្ស៊ីចំពោះធ្វើសំណើរធ្វើច្បាប់នេះយ៉ាងដូច្នេះថា ៖«ឯងចង់ដឹង ! ច្បាប់មួយរឿងធ្វើមិនបាន បើសិនចង់បានមែន! កុំថា ច្បាប់ សូម្បីរដ្ឋធម្មនុញ្ញក៏បក្សប្រជាជនកែប្រែបានដែរ «…»អាលូវដាក់ជាសំណួរ តាំងពីអាង្ងើឯង «សម រង្ស៊ី» ជួយកែរដ្ឋធម្មនុញ្ញពី២ភាគ៣ទៅ៥០បូក១ច្បាប់គ្មានត្រូវការពួកហ្ហែងទេ» ។
សម្តេចក៏នៅបន្តទទូចឲ្យលោក សម រង្ស៊ីស្បថជាមួយសម្តេច បើពិតដូចអ្វីដែលលោក សម រង្ស៊ី និយាយដោយឲ្យស្លា.ប់ទាំងពូជ ឬធ្លាក់យន្តហោះផងដែរ ។ ឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជា(CPP) មានសមាជិករដ្ឋសភា២ភាគ៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូលដែលអាចកែរដ្ឋមន្ត្រីបាន ម៉េចក៏ CPP មិនធ្វើច្បាប់ហ្នឹង សូម្បីតែឆ្នាំ២០១៣ ទោះបីជាបក្សប្រជាជនមានសម្លេងថយចុះ ក៏ច្បាប់មួយចំនួនមិនត្រូវការក្រុមប្រឆាំងមកជួយនោះទេ ។
ជាក់ស្តែងច្បាប់ស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតីរដ្ឋដែលអនុញ្ញាតឲ្យតុលាការកំពូលរំលាយគណបក្សដែលរំលោភច្បាប់«ម៉េចហ្ហែងមិនយល់» ។
ជាមួយគ្នានោះដែរ សម្តេចលើកឡើងថា បើគ្រាន់ធ្វើច្បាប់ប៉ុណ្ណឹងគណបក្សប្រជាជនកម្ពុជាអាចធ្វើបានមិនចាំបាច់ក្រុមប្រឆាំងមកជួយនោះទេ ។ សម្តេចថា ៖«អាលូវម៉ោងនេះ បើហ្ហែងចង់ ឬចង់សាកមើល អញ់ដាក់បញ្ជូលក្នុងរដ្ឋធម្មនុញ្ញ«…»ព្រោះរដ្ឋធម្មនុញ្ញមានរួចហើយ ព្រះមហាក្សត្រគ្មានអ្នកណារំលោភបាន យើងចែងបន្តមកទៀតលើបញ្ជាត្តិណាមួយថា ប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី ត្រូវមានអភ័យឯកសិទ្ធិត្រូវរួចការចោទប្រកាន់ ហើយអាចមានរបបប្រាក់ខែ ឬអង្គរក្សទៀត … ។ តើហ្ហែងចង់សាក បើដាក់ហើយ គឺនៅជាប់អស់មួយជីវិត» ។
សម្តេចតេជោ លើកឡើងទៀតថា ក្រុមប្រឆាំងមិនធ្វើអ្វីបានទេ បើក្រុមប្រឆាំងមិនអាចរកសម្លេង៥០បូក១មិនបានផង ។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានបញ្ជាឲ្យមានការប្រជុំមួយ ដើម្បីធ្វើការបញ្ជូលចំណុចដែល សម រង្ស៊ី និយាយថា សម្តេចស្នើសុំធ្វើច្បាប់ស្តីពីការអភ័យឯកសិទ្ធិប្រធាន រដ្ឋសភា ព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី ទៅក្នុងរដ្ឋធម្មនុញ្ញផងដែរ ។
សម្តេចថា៖«អាលូវប្រើជ្រុលអីញ្ចឹងហើយ បើកកិច្ចប្រជុំដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញតែម្តង ។ តើហ្ហែងហានស្បថឲ្យងាប់ទាំងខ្លួន ប្រពន្ធ កូន ចៅ…ថា អញ់បបួល? បើអញ់ចង់មែននោះបញ្ចូលក្នុងរដ្ឋមន្ត្រីតែម្តង ហើយគ្មានថ្ងៃកែបានទេ ព្រោះរដ្ឋធម្មនុញ្ញអាចធ្វើបាន ។ តែរដ្ឋធម្មនុញ្ញ បានហាមតែ២ចំណុចនេះទេ សូម្បីរដ្ឋសភាក៏ដោយ គឺ១.របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង២.របបប្រជាធិបតេយ្យអាស្រ័យពហុបក្ស មិនអាចកែបានទេ ។ ប៉ុន្តែអានេះ វាហាននិ យាយថា បើអស់ ហ៊ុន សែន រដ្ឋធម្មនុញ្ញខ្មែរនឹងរំលាយពាក្យសំដៅវាចង់រំលាយរដ្ឋធម្មនុញ្ញចោល» ៕