ឯកឧត្តម​ ម៉ាង​ ​ស៊ីណេត​ អភិបាល​ ​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរដាក់អោយប្រើប្រាស់ជាផ្លូវការ​ អគារសម្ពព និងរោគស្ត្រី មណ្ឌលសុខភាព ស្រុកស្ទឹងហាវ ព្រមទាំងទស្សនៈកិច្ចរោងចក្រ ធលឹតសូឡា និងរោងចក្រផលឹតដើម Christmas ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុង/ខេត្តព្រះសីហនុ.​

(ខេត្តព្រះសីហនុ) ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូដាក់អោយប្រើប្រាស់នូវ អគារសម្ភព និងរោគស្ត្រី ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត/ក្រុង ឯកឧត្តម ឧត្តមសេនីយ៍ ប្រធានមន្ទីរ និងអង្គភាពចំណុះអោយរដ្ឋបាលខេត្ត ព្រះសីហនុ ជាច្រើនរូបទៀត.

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមកាត់ខ្សែបូរដោយផ្ទាល់ពី លោក James Lamar Thompson JR នាយកក្រុមហ៊ុន កា ហ្វកូ អ៊ិនធើណេសិនណល ឌីវេឡុបមេន (ខេមបូឌា) ខមភេនី លី មីធីតដែលជាម្ចាស់ជំនួយឧបត្ថម្ភធំក្នុងការសាងសង និងជួសជុល អគារ របស់មណ្ឌលសុខភាព ស្រុកស្ទឹងហារនេះ.

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការ សំណេះសំណាល ក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និង កោតសរសើរដល់ទឹករបស់ លោក James Lamar Thompson ដែលបានចំណាយថវិកាផ្ទាល់ខ្លួនសំរាប់កសាង និងជួសជុលនូវអគារសុខភាពមួយនេះ ក្នុងស្រុកស្ទឹងហាវ ដែល ជាផ្នែកមួយជួយសំរួលដល់វិស័យសុខាភិបាល ក្នុងខេត្ត ព្រះសីហនុផងដែរ ឯកឧត្តមអភិបាលបន្តទៀតថាៈ “វិស័យសុខាភិ បាលគឺដើរតួយ៉ាងសំខាន់មួយក្នុងចំណោមវិស័យអាទិភាពទាំងបី របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចបររធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីវិស័យអបរំ និងកំណែ ទម្រងមុខងារសាធារណៈ “.

ឯកឧត្តម ម៉ាង ស៊ីណេត និងលោក James Lamar Thompson JR ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់អ្នកគ្រូ លោក ពេទ្យទាំងអស់ក្នុងមណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់ និងថែទាំ អគារអោយបានល្អ ព្រមទាំងអនាម័យបរិស្ថានទាំងក្នុង និងជុំវិញ អោយបានស្អាត ជាងនេះទៅទៀតត្រូវខិតខំផ្តល់សេវា និងយកចិត្ត ទុកដាក់មើលថែអ្នកជំងឺអោយបានត្រឹមត្រូវ.

ក្នុងព្រឹកថ្ងៃដដែល ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត ព្រះសីហនុ បានដឹកនាំមន្ត្រីជាន់ខ្ពស់របស់សាលាខេត្តព្រះសីហនុ បន្តដំណើរ ទៅទស្សនៈកិច្ចក្រុមហ៊ុន ផលិតសូឡានៅក្នុងស្រុក ស្ទឹងហារ ដែលបានកំពុងសាងសង់តាំងពីចុងខែ៧ ក្នុងឆ្នាំ២០២៤ លើផ្ទៃដីសរុប ២៤ហិកតា. ក្នុងនោះដែរ លោក ឡុង ដែលជាម្ចាស់ វិនិយោគទុនជនជាតិចិនបានប្រាប់ រោងចក្រនេះគ្រោងនឹងបើក សម្ពោធន៍ដាក់អោយដំណើរការនូវសកម្មភាពផលិតកម្មនា ខែឧសភា ឆ្នាំ២០២៥ខាងមុននេះ ជាមួយគ្នានេះរាល់ផលិតផល សំរេចគឺក្រុមហ៊ុនរបស់លោកបាននាំចេញទៅកាន់ប្រទេសសំខាន់ មួយចំនួនលើពិភពលោកដូចជាៈសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ចិន និង វៀតណាម.

 

បន្ទាប់ពីការទស្សនៈកិច្ចក្រុមហ៊ុន ផលិតសូឡាក្នុងស្រុកស្ទឹងហាវ រួចមក ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ ក៏បានបន្តដំណើរទស្សនះកិច្ចនៅក្រុមហ៊ុន មួយផ្សេងទៀតក្នុងតំបន់អភិរឌ្ឍនសេដ្ឋកិច្ចពិសេសបិតត្រាំង ក្រុង ព្រះសីហនុ គឺក្រុមហ៊ុន កាហ្វកូ អ៊ិនធើណេសិនណល ឌីវេឡុប មេន (ខេមបូឌា) ខមភេនី លីមីធីត ដែលជាក្រុមហ៊ុន ផលិត និង នាំចេញនូវសំភារៈតុបតែងដើម Christmasដ៏ធំក្នុងខេត្ត ព្រះសីហនុ ដែលមានផ្ទៃដីសរុប៥ ហិកតា ក្រុមហ៊ុននេះមានម្ចាស់ កម្មសិទ្ធិគឺ របស់លោក James Lamar Thompson JR ដែល ជាម្ចាស់ឧបត្ថម្ភថវិកាក្នុងការសាងសងអគារ សម្ភព និងរោគស្ត្រី មណ្ឌលសុខភាព ស្រុកស្ទឹងហារ ខេត្តព្រះសីហនុ.

 

ផ្សាយៈថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង