អភិបាល​ខេត្ត​តាកែវ​ នាំយកសិវលិង្គមកតម្កល់ លើព្រះយោនី នៅប្រាសាទភ្នំដា ស្ថិតក្នុងភូមិ ព្រែកតាផូ ឃុំគោកធ្លក ស្រុកអង្គរបុរី.

(ខេត្ត​តាកែវ)​:ឯកឧត្តម​ វុី​ សំណាង​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ​ នៅថ្ងៃអាទិត្យ​ ទី២៣ ខែកុម្ភៈ​ ឆ្នាំ២០២៥​ នេះ​ បាននាំយកនូវ សិវលិង្គ យកមកតម្កល់ លើព្រះយោនី នៅប្រាសាទភ្នំដា ស្ថិតក្នុងភូមិ ព្រែកតាផូ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដែលកន្លងមកត្រូវបានបាត់បង់និរាសព្រាត់ប្រាស់ ដោយសារតែសង្គ្រាមផ្ទៃក្នុងដ៏រាំរ៉ៃរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម​ អភិបាល​ខេត្ត​ ក៏កៀរគនូវបុណ្យកុសលថ្វាយជូនចំពោះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច

ម៉ែ និងសូមប្រសិទ្ធពរជូនដល់ សម្តេច តេជោ សម្តេចចក្រី សម្តេចធិបតី សម្តេច ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ឥស្សរជន ទាំងអស់ សូមមានសេចក្តីសុខ សេចក្តី ចម្រុងចម្រើន ម្យ៉ាងទៀត សូមឱ្យមានភ្លៀង ធ្លាក់តាមរដូវកាល សូមឱ្យមានភោគផលជាកសិកម្មបរិបូណ៌ ឧស្សាហកម្ម ទេសចរណ៍ និង គ្រប់វិស័យទាំងអស់មានការរីកចម្រើន ជានិច្ចនិរន្ត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានវឌ្ឍនភាព ខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទូទាំង ប្រទេស ជាពិសេសខេត្តតាកែវទាំងមូល.

ផ្សាយ:ថ្ងៃទី​២៣ ខែកុម្ភៈ​ ឆ្នាំ២០២៥​

រូបថត:ឯ.ឧ​ វ៉ី​ ​សំណាង​(ឆាណែល)

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry ​VS)

 

ព័ត៌មានដែលជាប់ទាក់ទង