ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញជាអធិបតី ពិធីចែកបណ្ណសម្គាល់ក្បាលដីដល់ប្រជាពលរដ្ឋ ចំនួន ៣ភូមិ ក្នុងសង្កាត់បិទត្រាំង ក្រុងកំពង់សោម សរុបចំនួន ២៩១១ ក្បាលដី.
(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ោង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពីធីចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣ភូមិ គឺ ភូមិគគីរ ភូមិចំណោតរាម និងភូមិពូធឿង ស្ថិននៅក្នុង បរិវេណវត្តគិរីសុខារាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្ត ព្រះសីហនុ ដោយមាន ការចូលរួមពីលោកអភិបាលរងខេត្ត លោក អភិបាលក្រុងកំពង់សោម និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ជាច្រើ នរូបទៀត។
ជាកិច្ចចាប់ផ្តើមកម្មវិធី លោក នួន ប៊ុនថុល អភិបាលក្រុង កំពង់សោម បានញ្ជើញឡើងអានរបាយការណ៍សង្ខេប និង ចូលរួមអបអរសាទរជាមួយនឹងបងប្អូនប្រជាពរដ្ឋដែលទទួលបាន នូវបណ្ណសម្គាល់នៅថ្ងៃនេះ.
ដោយឡែកលោក ចេង ស្រុង ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានអាន របាយការណ៍ស្តីពីការចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ដោយក្នុងនោះបណ្ណកម្មសិទ្ធិ កាន់កាប់ក្បាលដីសរុបមានចំនួន ២,៩១១ក្បាលដី
ទី១- ភូមិគគីរមានចំនួន ១,០៦៦ ក្បាលដី
ទី២- ភូមិ ចំណោតរាមមានចំនួន ៥២២ក្បាលដី និង
ទី៣- ភូមិពូធឿងមានចំនួន ១,៣២៣ក្បាលដី។
លោកប្រធានមន្ទីរដែនដីក៏បានបញ្ជាក់បន្ថែមទៀតដែរថា ក្នុងចំណោម ២,៩១១ ក្បាលដី គឺមាន ៣ប្រភេទរួមមានៈ
១-ដីរដ្ឋចែកឱ្យចាប់តាំងពីឆ្នាំ១៩៧៩មក គឺអាចយកមកប្រគល់ ជូនបងប្អូនប្រជា ពលរដ្ឋបាន នាពេលនេះ មានចំនួន ៧០២បណ្ណ។
២-ដីដែល ទទួលបានអំណោយពីជីដូនជីតា ឬឪពុក ម្តាយចែកឱ្យ ដីនោះគឺតម្រូវឱ្យបញ្ជូនទៅសាខា ពន្ធដារខេត្តប្រថាប់ត្រាស្នើសូន្យ ជាមុនសិន ការចែកជូនបងប្អូនប្រជាពលរដ្ឋមានចំនួន ៩៥៩បណ្ណ។
៣-ដីទិញ-លក់/ផ្ទេរកម្មសិទ្ធិ តម្រូវឱ្យម្ចាស់ដើមកយកឯកសារនៅ មន្ទីរដែនដីខេត្ត ដើម្បីបង់ពន្ធប្រថាប់ត្រា នៅសាខាពន្ធដារខេត្ត ជាមុនសិន ក្នុងនោះមានចំនួន ១,២៥០បណ្ណ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុបានចូលរួមសំណេះសំណាល អបអរសាទរសាទរបងប្អូនដែលបានទទួលបណ្ណកម្មសិទ្ធិក្បាល់ដី ក៏ដូចជាធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវរក្សាទុកបណ្ណនេះទុក អោយបានស្រួលបួល កុំអោយរហែក បាត់បង់ និងមិនគាំទ្រ ជាដាច់ខាតដល់បងប្អូនដែលជាម្ចាស់ក្បាលដីយកទៅប្រចាំ ឫលក់ ទិញម៉ូតូឡាន ប៉ុន្តែ ឯកឧត្តម អភិបាល គាំទ្រក្នុងករណីដែល បងប្អូនចង់លក់ដីដើម្បីផ្លាស់ជីវភាពប្រចាំថ្ងៃ និងពង្រីកអាជីវកម្ម របស់ខ្លួនដូចជាបើកហាង រកស៊ីជាដើម.
ឯកឧត្តម អភិបាលក៏បានបន្ថែមទៀតថា សារៈសំខាន់នៅពេល ដែលបងប្អូនទទួលបាននូវបណ្ណកម្មសិទ្ធិក្បាលដី គឺកាត់បន្ថយ និងបញ្ចប់វិវាទ រឿងជម្លោះដីធ្លីដែលប្រមុខរាជរដ្ឋាភិបាលតាំងពី អាណត្តិ សម្តេចតេជោ ហ៊ុន សែន រហូតដល់អាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេល បច្ចុប្បន្នចង់ឃើញប្រជាជនរស់នៅប្រកបដោយសុខុមនីយក ម្ម.រាជរដ្ឋាភិបាលអាណិត្តទី៧ ដឹកនាំដោយសម្តេចធិបតី ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ យកចិត្តទុលដាក់លើវិស័យ សំខាន់ គឺមនុស្ស ទឹកភ្លើង ដី និងបច្ចេកវិទ្យា ដោយដាក់គោលដៅ សំរេចអោយបានជាប្រទេសមានចំណូលខ្ពស់ក្នុង ឆ្នាំ២០៥០ខាងមុខ.
ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តក៏បាន ថ្លែងអំណរគុណដល់មន្ទីរដែនដី អាជ្ញាធរ ដែនដី ចៅសង្កាត់ មេភូមិ និងយុវជនស្មគ្រ័ចិត្តដែលបានធ្វើការចុះវាស់វែង និងជួប ជាមួយបងប្អូនប្រជាពលរដ្ឋក្នុង១១១ភូមិរហូតដល់ថ្ងៃចែកជូន ពួកគាត់ ជាពិសេសអរគុណដល់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្តទុកដាក់ជំរុញផែនការធ្វើបណ្ណក្បាលដីជូន ដល់បងប្អូនប្រជាពលរដ្ឋ.
ផ្សាយៈថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)