ធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រះសីហនុ បានធ្វើការប្តូរប្រាក់រៀលថ្មី ចំនួន ៩,១០១,៣០០រៀល​ ជូនអតិថិជន​ដែលរស់នៅភូមិត្រពាំងមូល ឃុំជើងគោ ខេត្តព្រះសីហនុ​ បន្ទាប់ពីភ្លេីងឆេះផ្ទះ.

(ខេត្តព្រះសីហនុ) ធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រះសីហនុ បានធ្វើការប្តូរប្រាក់រៀលថ្មី ចំនួន ៩,១០១,៣០០រៀល ដែល នៅសល់ពីចំណី ភ្លើង ជូនបងប្រុស យាន ហួរ និងប្រពន្ធ ឈ្មោះ លៀន ធូ រស់នៅភូមិត្រពាំងមូល ឃុំជើងគោ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២៥ មូលហេតុ ដោយសារភ្លើងឆេះ ផ្ទះ របស់ពួកគាត់កាល ពី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥​ កន្លងទៅនេះ។

ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជា ក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍ វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។

សូមបញ្ជាក់ផងដែរថា រាល់ការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែកគឺមិនមានបង់កម្រៃសេវាអ្វីទាំងអស់។

មន្ត្រីសាខាធនាគារជាតិ ក៏បានពន្យល់ណែនាំឱ្យប្រជាពលរដ្ឋដាក់ សន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគាឬ និងហិរញ្ញវត្ថុណាដែលមាន អាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជាផងដែរ ដើម្បីមាន សុវត្ថិភាព។

 

ផ្សាយៈថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា(Harry​ VS)

 

ព័ត៌មានដែលជាប់ទាក់ទង