ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រះសីហនុ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរ ស.អ.យ. សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា.
(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត អញ្ជើញជា អធិបតី ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិ ជំនួយ សង្គមខេត្តព្រះសីហនុ និងជួប សំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃមន្ទីរ ស.អ.យ. សាខាមូលនិធិ ជំនួយសង្គម និងសាខាជនពិការខេត្ត ព្រះសីហនុ ក្រោម អធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ ក៏បានអបអរសាទរចំពោះដល់ប្រធាន/អនុប្រធានថ្មីដែលត្រូវបានថ្នាក់ដឹកនាំ ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាផ្តល់ សេចក្តីទុកចិត្តតែងតាំង ជា ប្រធាន/អនុប្រធាន ស.យ.អ និងម.ជ.ជ ខេត្តព្រះសីហនុ ស្របតាមប្រកាសលេខ ០៤៥ ស.អ.យ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការតែងតាំង និងប្រគល់ភារកិច្ចប្រធាន សាខា ម.ជ.ជ. និងប្រកាសលេខ ១៦៨ ស.អ.យ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ស្តីពីតែងតាំង និងប្រគល់ភារកិច្ចមន្ត្រីរាជការ ព្រមទាំងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទាខេត្ត សាខាមូលនិធិជាតិជំនួយសង្គម និងសាខា មូលនិធិជនពិការ ដែលបានខិតខំអស់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញតួនាទីភារកិច្ច ការ ផ្តល់សេវាសង្គមកិច្ចនានា បានល្អប្រសើរជូនប្រជាពលរដ្ឋ កន្លងមក។
ដោយឡែករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវ នីតិសម្បទា ឯកឧត្តម ជាសុមេធី ក៏មានប្រសាសន៍ដែរថា មូលនិធិ ជាតិជំនួយសង្គមខេត្តព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីដឹកនាំការងារបន្ត បំពេញតួនាទីជាសេនាធិ ការ ឱ្យក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិ ជំនួយសង្គម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ព្រះសីហនុ អោយបានទាន់ពេលវេលា ក៏ដូចជាផ្តាំផ្ញើដល់ប្រធាន/អនុប្រធានមន្ទីរ និងគ្រប់មន្ត្រីសាខាមូលនិធិជាតិ ជំនួយសង្គម ដែលទើបទទួលបានការតែងតាំងក្នុងភារកិច្ចថ្មីៗ ត្រូវតែខិតខំបំពេញ
ការងារអោយបានកាន់តែល្អប្រសើរជាងនេះ បន្ទាមកក៏បាន ផ្តល់កិត្តិយស ថតរូប និងចែកជូននូវបណ្ណសរសើរដល់មន្ត្រីរាជការ ទាំង៨នាក់ដែលទទួលបានការតែងតាំងនោះដែរ។
** បញ្ជីរាយនាម មន្ត្រីរាជការ ដែលត្រូវបានប្រកាសតាំងតែង និងទទួលប័ណ្ណសរសើរ:
ប្រកាសលេខ ០៤៥ ស.អ.យ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តី ពីការតែងតាំង និងប្រគល់ភារកិច្ចប្រធាន សាខា ម.ជ.ជ.
ប្រកាសលេខ ១៦៨ ស.អ.យ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ស្តីពីតែងតាំង និងប្រគល់ភារកិច្ចមន្ត្រីរាជការ.
១- លោក សម សភា ត្រូវបានតែងតាំងជា ប្រធានមន្ទីរ ស.អ.យ ខេត្តព្រះសីហនុ
២- លោកស្រី សំម ឌីណា ត្រូវបានតែងជា ប្រធានសាខា ម.ជ.ជ ខេត្តព្រះសីហនុ
៣- លោក ទុយ សុភា ត្រូវបានតែងតាំងជា អនុប្រធានសាខា ម.ជ.ជ ខេត្តព្រះសីហនុ
៤- លោក ខុន សុភា ត្រូវបានតែងតាំងជា ប្រធានការិយាល័យ ជំនួយសង្គម
៥- លោក ហ៊ុន គឹមហុង ត្រូវបានតែងតាំងជា ប្រធានការិយាល័យ គ្រប់គ្រងអតីតមន្ត្រីរាជការស៊ីវិល
៦- លោក ម៉ឹង ផល្លីន ត្រូវបានតែងតាំងជា ប្រធានការិយាល័យ គ្រប់គ្រងអតីតយុទ្ធជន
៧- លោកស្រី ជាង វ៉ាន់ បុគ្គលិកជាប់កិច្ចសន្យា
៨- លោកស្រី ស្រេង សុភី បុគ្គលិកជាប់កិច្ចសន្យា
ផ្សាយៈថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(Harry VS)