រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និង លោកជំទាវ អមដំណើរដោយលោក ហែម ដារិទ្ធិ អភិបាលរងនៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនជនពិការ និងអតីតយុវជន យុវនីតិសម្បទា នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
(ខេត្តព្រះសីហនុ)នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ រដ្ឋ មន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និង លោកជំទាវ អមដំណើរដោយលោក ហែម ដារិទ្ធិ អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនជនពិការ និងអតីតយុវជន យុវ នីតិសម្បទា នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ.
ជាកិច្ចបើកកម្មវិធីលោក សំម សក្កា ប្រធានមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទា ខេត្តព្រះសីហនុ បានឡើងអានរបាយណ៍ ការសង្ខេបមានជាអាទិ៍:
* មជ្ឈមណ្ឌលមាន តួនាទីអនុវត្តការផ្តល់សេវាស្តារលទ្ធភាព ពលកម្មកាយសម្បទា ជូនជនមាន ពិការភាព នៅក្នុងខេត្តចំនួន ៣ រួមមាន ខេត្តព្រះសីហនុ, ខេត្តកោះកុង និងខេត្តកំពត ដែល មាន ក្រុង/ស្រុក ចំនួន ១៨។
**មជ្ឈមណ្ឌលមានបុគ្គលិកសរុបចំនួន ១៨នាក់ ស្រី ០៨នាក់ ជា ជនមានពិការភាព ០៤នាក់ មន្ត្រីក្របខណ្ឌចំនួន ០២នាក់ មន្ត្រី កិច្ចសន្យា ០៨នាក់ និងបុគ្គលិកអង្គការចំនួន ០៨នាក់ (បុគ្គលិក ចុះ កម្មសិក្សាចំនួន ០២នាក់) ដែលដឹកនាំដោយ ប្រធាន មជ្ឈមណ្ឌល ០១ រូប
***មជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ អតីតយុទ្ធជន និងយុវនីតិសម្បទា មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច មជ្ឈមណ្ឌលមានអង្គការដៃគូជួយគាំទ្រ ចំនួន១៖ គឺអង្គការ Exceed Worldwide
****មជ្ឈមណ្ឌល មានសកម្មភាពសំខាន់ៗ ចំនួន២៖
១.ការផ្តល់សេវានៅក្នុងមជ្ឈមណ្ឌល ២.ការផ្តល់សេវាជួលជុលចល័តនៅតាមសហគមន៍
***** មជ្ឈមណ្ឌល បានផ្តល់សេវាសារ ជូនជនមានពិការភាព ទាំងនៅក្នុងមណ្ឌល និងនៅតាមសហគមន៍ សរុបចំនួន ១,៩០៩នាក់ មានស្ត្រី និងកុមារ ៥៩២នាក់ យោងលទ្ធផលការងារ ក្នុង ឆ្នាំ២០២៤ បើធៀប ទៅនឹងឆ្នាំ២០២៣ មានការកើនឡើង ចំនួន ១៨៥នាក់ ស្មើនឹង ១០%។លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ ១ខែដើមឆ្នាំ បាន ផ្តល់សេវាស្ដារជូនជនមានពិការភាព ទាំងក្នុងមជ្ឈមណ្ឌលស្តារ និងនៅសហគមន៏ ចំនួន ២៥០នាក់ ក្នុងនោះមាន ស្ត្រី និងកុមារ ចំនួន ១២១នាក់ ។
មជ្ឈមណ្ឌលមានផ្តល់កន្លែងស្នាក់នៅសម្រាប់បងប្អូនជនមាន ពិការភាពអំឡុងពេលរងចាំទទួល សេវាកម្មរួមមាន៖
ការផ្តល់អាហារ ៣ពេល, ក្នុង១ពេល ចំនួន ៥ពាន់រៀល ក្នុង នោះមូលនិធិជនពិការ ចំនួន ៣ពាន់រៀល និងអង្គការដៃគូរ ២ពាន់ រៀល។
ផ្តល់សោហ៊ុយធ្វើដំណើរក្នុងខេត្តចំនួន ២ម៉ឺនរៀល ក្នុងនោះ មូលនិធិជនពិការ ចំនួន ១ម៉ឺនរៀល និងអង្គការដៃគូរ ១ម៉ឺនរៀល។
ផ្តល់សាហ៊ុយធ្វើដំណើរក្រៅខេត្តចំនួន ៣ម៉ឺនរៀលក្នុងនោះ មូលនិធិ ចំនួន ១ម៉ឺនរៀល និងអង្គការដៃគូរ ២ម៉ឺនរៀល។
ជាមធ្យមមានជនពិការភាពមកទទួលសេវាចាប់ពី ៦នាក់ ទៅ ១០នាក់ ក្នុង១ថ្ងៃ និងមានជនពិការភាព ស្នាក់នៅក្នុងមណ្ឌល ជាមធ្យម ១៥-២០នាក់ ក្នុង ១ខែ។
ឆ្លៀតក្នុងឱកាស នោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ សំណេះសំណាលជាមួយប្អូន ពិការ និងអតីតយុទ្ធជន និងយុវ នីតិសម្បទា ដែលបានធ្វើការលះបង់ដើម្បីជាតិមាតុភូមិក្នុងសម័យ សង្គ្រាម ឯកឧត្តម រដ្ឋមន្ត្រីក៏ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចតេជោ និងគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល ជានិច្ចកាលតែងតែយកចិត្តទុកដាក់ មិនដែល បោះបង់ ឫក៏ទុក បងប្អូនចោលនោះទេ.
ជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្ត្រី និងលោកជំទាវ ក៏បាននាំយក អំណោយមកចែកជូនបងប្អូន ជនពិការផងដែរ.
អំណោយទាំងនោះមានដូចជាៈ
អង្ករ ២៥ គីឡូក្រាម ១ បារ
ទឹកស៊ីអ៊ីវ ១ យូរ
ត្រីខ ១យូរ
មី ១ កេស
អំបិល ១កញ្ចប់
ស្ករ ស ១កញ្ចប់
ថរិការ ៥ម៉ឺនរៀនក្នុងម្នាក់ៗ និងឧបត្ថម្ភមជ្ឈមណ្ឌលថវិការ ចំនួន ២លានរៀល ផងដែរ ។
ផ្សាយៈថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(Harry VS)