ឯកឧត្តម​ សុខ​ លូ​ អភិបាលនៃគណ:អភិបាល​ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យជាក់ស្តែងវឌ្ឍនភាព ការស្ថាបនា “សួនតេជោសន្តិភាព” ក្រុងបាត់ដំបង.

(ខេត្ត​បាត់ដំបង)​:ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បាន អញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធ ចុះ ត្រួតពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្ថាបនាសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង ដើម្បីជំរុញ ការសាងសង់នេះឱ្យបានឆាប់រហ័ស។

សួនតេជោសន្តិសភាព សាងសង់លាតសន្ធឹងតាមប្រប មាត់ស្ទឹងសង្កែ ត្រើយខាងកើត ចំពីមុខវត្ត កណ្តាល ស្ថិតនៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ចាប់ផ្តើមពី ស្ពានសម្តេចក្រឡាហោម ស ខេង រហូតទៅដល់ស្ពាន សោហឺ (ស្ពានថ្មថ្មី) ដែលមានប្រវែង៩៩៤ម៉ែត្រ មាន ទំហំ១៦.០៧៤ម៉ែត្រការ៉េ កែលម្អសួនឱ្យមានសោ ភណ្ឌភាពស្រស់បំព្រង មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ជាកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស ហាត់ប្រាណ និងប្រែក្លាយជាទីក្រុងវៃឆ្លាតអាស៊ាន មានបរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ។ ក្នុង នោះដែរ រដ្ឋបាលខេត្ត ក៏បានគិតគូរពីសុខុមាលភាព ប្រជាពលរដ្ឋ និងទាក់ទាញកំណើនភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ មកលេងខេត្តបាត់ដំបងកាន់តែ ច្រើនឡើង ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជា ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ ឆ្លាតវៃ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែ ត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្រេចគោលដៅប្រែក្លាយជាប្រទេសមាន់ចំណូល ខ្ពស់ ក្នុងឆ្នាំ២០៥០។ សួនតេជោសន្តិភាព ត្រូវបាន រៀបចំសាងសង់ឡើងនេះ ក្នុងគោលបំណងដ៏ពិសិដ្ឋ គឺ ពន្យល់ និងរំលេច អំពីគុណតម្លៃនៃនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព ការ ឯកភាពជាតិពេញលេញ នាំមកនូវការអភិវឌ្ឍលើ គ្រប់វិស័យ។ សួននេះនឹងប្រែក្លាយទៅជាសំណង់ ស្ថាបត្យកម្មថ្មីមួយ លើទឹកដីនៃខេត្តបាត់ដំបង ដែល មានទម្រង់ជា ៣ថ្នាក់ គឺ ៣-៥-៧ ជាមែកធាងនៃចង្កោម យុទ្ធសាស្ត្រនយោបាយ ឈ្នះ ឈ្នះ បង្រួមជាខ្នាតតូច សមល្មម ន័យនេះសំដៅទៅទំហំដើមនៃវិមានឈ្នះ ឈ្នះ យកមកបង្រួមជា សួនតេជោសន្តិភាព ហើយក្រៅពី នេះក៏នៅមានបង្ហាញអំពីអត្តសញ្ញាណជាប្រវត្តិសាស្ត្រ បេតិកភណ្ឌ និមិត្តរូប រូបចម្លាក់ សម្បត្តិសាធារណៈ ជាទី សក្ការៈ និមិត្តសញ្ញា វប្បធម៌ អរិយធម៌ សិល្បៈ និង ជាប្រវត្តិសាស្ត្រយោធា។ តមកឯកឧត្តមបានអញ្ជើញ

ត្រួតពិនិត្យគម្រោងស្ថាបនាសួនច្បារខាងមុខសារមន្ទីរ ប្រវត្តិសាស្ត្រខេត្តបាត់ដំបង(អគារសាលាខេត្តចាស់) ដែលកំពុងរៀបចំកែលម្អផងដែរ៕

 

ផ្សាយ:ថ្ងៃទី​២៨ ខែកុម្ភៈ​ ឆ្នាំ២០២៥​

ប្រភព ៖ មន្ទីរ ព័ត៌មានខេត្តបាត់ដំបង

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry ​VS)

 

ព័ត៌មានដែលជាប់ទាក់ទង