ពិធីបើកការដ្ឋានជួសជុលកំណាត់ផ្លូវខេត្តលេខ១៥៧១ ក្រាលកៅស៊ូDBST ប្រវែង៤ ០០០ម៉ែត្រ ស្ថិតនៅក្នុង សង្កាត់វត្តគរ ក្រុងបាត់ដំបង និងឃុំឈើទាល ស្រុក បាណន់ ខេត្តបាត់ដំបង​ ក្រោមអធិបតី​ភាព​ ឯកឧត្តម​ សុខ​ លូ​ អភិបាលនៃគណ​អភិបាល​ខេត្ត.

(ខេត្ត​បាត់ដំបង)​: ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន ជួសជុល កំណាត់ផ្លូវខេត្តលេខ១៥៧១ ក្រាល កៅស៊ូDBST ប្រវែង៤គីឡូម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង និងឃុំ ឈើទាល់ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។

តាមមន្ត្រីជំនាញបញ្ជាក់ថាការងារជួសជុលកំណាត់ផ្លូវ ខេត្តលេខ ១៥៧១ ដោយធ្វើកាសម្អាតរុក្ខជាតិនៅ សងខាងផ្លូវ ជីកបកដីគ្មានគុណភាពលើតួថ្នល់ពង្រីក សងខាងប្រវែង ៤ ០០០ម៉ែត្រ និងត្រង់កំណាត់តួថ្នល់ ចាស់ចំនួន ២កន្លែង ប្រវែង ១ ៥០០ម៉ែត្រ។ បន្ទាប់មក ធ្វើការងារស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៦កន្លែង និង ពង្រីកលូប្រអប់កាត់ទទឹងផ្លូវចំនួន១កន្លែង និងរៀបចំ ដាំបង្គោលនាំផ្លូវ ផ្លាកសញ្ញាចរាចរណ៍ និងគូសគំនូស ចរាចរណ៍។

ក្នុងឱកានោះ ឯកឧត្តម សុខ លូ បានផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដើម្បីចូលរួម ទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំ បន្ថែមដល់លោក អភិបាលក្រុង ស្រុក ឃុំ សង្កាត់ដែល ពាក់ព័ន្ធ ត្រូវរៀបចំដាំដើមឈើតាមសងខាងផ្លូវ ដើម្បី លម្អ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវនេះ។ លើសពីនេះឯកឧត្តម បានបន្តណែនាំដល់លោកមេឃុំ និងអ្នកពាក់ព័ន្ធផ្សេងទៀតរឹតបន្តឹងលើការគ្រប់គ្រង ចំណីផ្លូវ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដើម្បីរក្សា សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ។

ឯកឧត្តមអភិបាលខេត្តបានបន្តស្នើដល់បងប្អូន ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងចៀសឆ្ងាយពី គ្រឿងញៀន ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន មិន ត្រូវដុតជញ្ជាំង សំរាមប្លាស្ទិក កាកសំណល់ផ្សេងៗត្រូវ បញ្ឈប់ទាំងអស់ និងយកចិត្តទុកដាក់ថែរក្សាសុខភាព ៕

 

ផ្សា​យៈ​ថ្ងៃទី​២៨ ខែកុម្ភៈ​ ឆ្នាំ២០២៥​

ប្រភព ៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា(Harry​ VS)

ព័ត៌មានដែលជាប់ទាក់ទង