លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ​​សហការជាមួយ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ចុះធ្វើការ​ណែនាំ​ និងផ្សព្វផ្សាយអំពីច្បាប់​ចរាចរណ៍ផ្លូវគោកជូលដល់ក្រុមតៃកុងឡានធុនធ្ងន់.

(ខេត្តព្រះសីហនុ)​: ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ស​ រដ្ឋា​ អគ្គ​ស្នងការរង​នគរបាលជាតិ​និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ​ នាព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នេះបានដឹកនាំកងកម្លាំងសមត្ថកិច្ចនគរបាល សហការជាមួយ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ចុះធ្វើការផ្សព្វផ្សាយអំពីច្បាប់​ចរាចរណ៍ផ្លូវគោកព្រមទាំងធ្វេីការបង្ហាត់បង្ហាញច្បាប់ស្តីពីចរាចរណ៍ ដល់តៃកុងឡានធុនធ្ងន់មួយចំនួនក្នុងក្រុងព្រះសីហនុ និងចែកមួកសុវត្ថិភាពដល់សិស្សានុសិស្ស នៅសាលាបឋម វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យ ចរាចរណ៍​ខេត្តក៏បានគូសបញ្ចាក់ផងដែរថា​ លោកតែងតែសង្កេតឃេីញតៃកុងឡានធុនធ្ងន់មួយចំនួនតែងតែបេីកបរ​ និងប្រេីប្រាស់លេីគន្លងផ្លូវខុសផ្លូវនឹងអ្វីដែលក្រសួង/មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​បានកំណត់ ហេីយការបេីកមិនគោរពនូវគំនូសចរាចរណ៍បែបនេះជាហេតុបង្កអោយមាមការកក់ស្ទះ ឫក៏គ្រោះថា្នក់ដែលអាចកេីតមានជាយថាហេតុ.

ទន្ទឹម​នឹងនោះ​ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា​ បានចែក

ជូននូវខិតបណ្ណ័ និង​Sticker ចំណាំងផ្លាតដល់តៃកុងឡានមួយចំនួន​ និងសំណូមពរដល់បងៗដែលជាអ្នកបេីកទាំងអស់​ សូមចូលរួមគោរពច្បាប់អោយបានគ្រប់ៗគ្នា និងគ្រប់ពេលបេីកបរផងដែរ.

 

ផ្សាយ:ថ្ងៃទី​៣ ខែមេសា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ​

សៅ​ វាសនា​(Harry​ VS)​

 

ព័ត៌មានដែលជាប់ទាក់ទង