លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បាន បញ្ជាឱ្យកម្លាំងជំនាញ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដឹកនាំ ដោយលោកវរសេនីយ៍ទោ ផល មេសា អធិការរង ទទួលការងារព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាម បណ្តាញសង្គម ជុំវិញពាក់ព័ន្ធករណីហិង្សា នៅ ចំណុចផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែ ទី១ នៅវេលាម៉ោង០៨១៥នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។
(ភ្នំពេញ): បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាម បណ្តាញសង្គម ជុំវិញពាក់ព័ន្ធករណីហិង្សា នៅ ចំណុចផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែ ទី១ នៅវេលាម៉ោង០៨១៥នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។
លោកវរសេនីយ៍ឯក ហ៊ា ង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បាន បញ្ជាឱ្យកម្លាំងជំនាញ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដឹកនាំ ដោយលោកវរសេនីយ៍ទោ ផល មេសា អធិការរង ទទួលការងារព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។ បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ផ្សាយ:ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)