នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន 2គ្រឿង បានចូលចតនៅ កំពង់ផែមូលដ្ឋានសមុទ្ររាម ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយសុវត្ថិភាព។(មានវីដេអូ).
(ខេត្តព្រះសីហនុ): នៅរសៀលថ្ងៃទី 19 ខែមេសា ឆ្នាំ2025 នេះ នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន 2គ្រឿង បានចូលចតនៅ កំពង់ផែមូលដ្ឋានសមុទ្ររាម ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយសុវត្ថិភាព។
យោងតាមប្រភពពីទីបញ្ជាការជួរមុខបានអោយដឹងថា នាវាទាំងពីរគ្រឿងនេះគ្រោងនឹងទស្សនកិច្ចនៅខេត្តព្រះសីហនុរយៈពេល 4ថ្ងៃ ចាប់ពីថ្ងៃទី19ដល់ ថ្ងៃទី22 ខែមេសា ឆ្នាំ២០២៥ ក្នុងនោះដែរក៏មានការធ្វេីលំហាត់ល្បាតរួមគ្នា ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅពេលចាកចេញផងដែរ។
នាវានេះដឹកនាំប្រតិភូដោយលោកវរនាវីឯក SHINSUKE AMANO មេបញ្ជាការកងពលធំបោសសំអាតមីនលេខ 3 ។
+លក្ខណៈបច្ចេកទេសនាវា÷
1-នាវាឈ្មោះ JS BUNGO (MST-464)
-បណ្តោយ 141 ម៉ែត្រ
-ទទឹង 22 ម៉ែត្រ
-ជម្រៅទឹក 5.4 ម៉ែត្រ
-ទម្ងន់ផ្ទុក 5700 តោន
-នាវិកចំនួន 135 នាក់
-មេបញ្ជាការនាវាលោក វរនាវីទោ TANAKA KOUJI
2-នាវាឈ្មោះ JS ETAJIMA (MSO-306)
-បណ្តោយ 67 ម៉ែត្រ
-ទទឹង 11 ម៉ែត្រ
-ជម្រៅទឹក 2.7 ម៉ែត្រ
-ទម្ងន់ផ្ទុក 690 តោន
-នាវិកចំនួន 53 នាក់
-មេបញ្ជាការនាវាលោក វរនាវីត្រី ODA TAKAYUKI
ផ្សាយ:ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥
រូបថត:មូលដ្ឋានសមុទ្ររាម
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(Harry VS)