ឯកឧត្តម សុខ ពុទ្ធិវុធ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវជាឪពុកបង្កើតឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន។

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានដឹកនាំក្រុមការងារចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៤៥ នាទី ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ ព្រមទាំងបាននាំយកសាររំលែកមរណទុក្ខរបស់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម សុខ ប្រសិទ្ធិ ត្រូវជាកូន និងជាប្រធានក្រុមការងារ គ្រប់គ្រងនិស្សិត អ.ម.ត ក្រុមទី១២ និងក្រុមគ្រួសារសព ។

ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមសិស្ស-និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សូមចូលរួមរំលែកមរណទុក្ខដ៏ សែនក្រៀមក្រំបំផុត និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ ឯកឧត្តម សុខ សំអុល សូមបានយោនយោគក្នុងទីឋាន បរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

 

ផ្សាយ​:ថ្ងៃទី​២៣​ ខែមេសា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា(Harry ​VS)

 

ព័ត៌មានដែលជាប់ទាក់ទង