ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងត្រូវជាឪពុកបង្កើត ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៍មាន ដែលបាន ទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះ.
(រាជធានីភ្នំពេញ): ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជា អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងត្រូវជាឪពុកបង្កើត ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៍មាន ដែលបាន ទទួលមរណភាពកាលពីពេលថ្មីៗនេះ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ ដែលពិធីបូជាសពនេះប្រារព្ធធ្វើ នាយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវត្តបញ្ចកែរ មុនីឫស្សីសាញ់ ស្ថិតនៅផ្លូវ ព្រៃស ភូមិប្រការ សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានសម្តែងការសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងបាននាំយកសាររំលែកទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារសពផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តម សុខ សំអុល បាន ទទួលមរណភាពនៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៤៥នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយ ជរាពាធ៕
ផ្សាយ:ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)