ជនបរទេសម្នាក់ត្រូវបានគេស្គាល់ថាជាជនជាតិចិនធ្លាក់ពីលើ អាគារ ខារ៉ាអូខេ ស៊ីងគ័ងជាវទៀន ពីជាន់ទី៥ មកដល់ដីបណ្តាលឲ្យរង របួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ មេសា ឆ្នាំ២០២៥ នេះ នៅស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ៕
(ព័ត៌មានបឋម): ជនបរទេសម្នាក់ត្រូវបានគេស្គាល់ថាជាជនជាតិចិនធ្លាក់ពីលើ អាគារ ខារ៉ាអូខេ ស៊ីងគ័ងជាវទៀន ពីជាន់ទី៥ មកដល់ដី បណ្តាលឲ្យរង របួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤មេសា២០២៥នេះ នៅស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ៕
បេីតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានអោយដឹងថា បុរសជនជាតិចិនរូបនោះគឺជាភ្ញៀវស្នាក់នៅក្នុងអគារ KTV នេះបានធ្លាក់មកភ្លាមៗបណ្តាលអោយរងរបួសធ្ងន់ធ្ងរបាក់ឆ្អឹងនឹងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ ហេីយក្នុងនោះក៏មានលោកមេប៉ុស្តិ៍សង្កាត់៣ផងដែរ.
ខណ:មកដល់ពេលនេះខាងសមត្ថកិច្ចជំនាញកំពុងតែធ្វេីកោសល្យវិច្ជ័យនៅទីតាំងកន្លែងកេីតហេតុនៅឡេីយ ដោយបានបង្ហេីបប្រាប់អង្គភាពសារព័ត៌មានអាស៊ានដេលី
ថាបុរសនោះអាចនឹងបាក់ដៃជេីង ហេតុផលផ្សេងមិនទាន់កំណត់អត្តសញ្ញណបានថាតេីបុរសជនចិននោះរអិលជេីងធ្លាក់មកពីលេីឫក៏មកពីមូលហេតុអ្វីអោយពិតប្រាកដនោះទេ?ព័ត៌មានបន្ថែមអង្គភាពសារព័ត៌មាននឹងផ្សាយបន្តទៀត ប្រសិនបេីមានរបាយការណ៍ជាក់លាក់ពីខាងសមត្ថកិច្ច.
ផ្សាយៈថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(Harry VS)