លោក មីន ចាន់ធី ប្រធានសមាគមយុវជនសម្ព័ន្ធសារព័ត៌មានដើម្បីសន្តិភាព(ស ស យ ស ស ) អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទា​ គម្រប់៧ថ្ងៃ​ និង១០០​ថ្ងៃ​ មហាឧបាសក ពុទ្ធសាសនានូបត្ថម្ភក៏ សុខ សំអុល​ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន.

 

(ភ្នំពេញ)​: នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥​ នេះ​ លោក មីន ចាន់ធី ប្រធានសមាគមយុវជនសម្ព័ន្ធសារព័ត៌មានដើម្បីសន្តិភាព​ ហៅកាត់ថា (ស ស យ ស ស ) បាន អញ្ជើញចូលរួម​ក្នុង​ពិធីបុណ្យទក្ខិណានុប្បទាគម្រប់៧​ថ្ងៃ​ និង១០០ថ្ងៃ​ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ មហា

ឧបាសក ពុទ្ធ សាសនានូបត្ថម្ភក៏សុខ សំអុល ឯកឧត្តម សុខ សំ អុល ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ

ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ​ ។

ពិធីនេះប្រារព្ធពិធីឡើងនៅវត្តបញ្ហាកែរមុន្នី ឬស្សីសាញ់ ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កា រាជធានីភ្នំពេញ​ ដេីម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ មហាឧបាសក ពុទ្ធ សាសនានូបត្ថម្ភក៏សុខ សំអុល ដែលបានទទួលមរណៈភាពកាលពី ថ្ងៃអាទិត្យទី២០ខែមេសាឆ្នាំ ២០២៥ នៅវេលាម៉ោង១៤:៤៥នាទី ក្នុងជន្មាយុ៨៥ឆ្នាំដោយរោគាពាធ។

 

កម្មវិធីបុណ្យប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ទី២៦​ ខែមេសា ឆ្នាំ២០២៥​ វេលាម៉ោង៧:០០នាទីព្រឹកធ្វើកិច្ចប្រគេនយាគូដល់ព្រះសង្ឃជួបជុំបងប្អូនញាតិមិត្តជិតឆ្ងាយ និងពុទ្ធបរិស័ទទាំងអស់​ បន្ទាប់មកធ្វើបទនមស្សកាសមាទានសីល រួចរាប់ បាតនិងវេរប្រគេនដល់ព្រះសង្ឃ បង្សុកូលដារជាកិច្ចបង្ហើយ។

 

ផ្សាយ:ថ្ងៃទី​២៦ ខែមេសា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​ VS)

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង