កន្ទេលធំបន្លំដេក មានកន្លែងខ្លះ បើកលេងជាល្បែងឡូតូ ក៏ប៉ុន្តែ បង្កប់ទៅដោយមាន់ជល់ online ដែលជាល្បែងខុសច្បាប់ ដោយភ្នាល់ចាក់លុយ ជាច្រើន នៅក្នុងខណ្ឌពោធិ៍សែនជ័យ

ដោយយោងតាមមតិរបស់ប្រជាពលរដ្ឋភាគច្រើន ដែលរស់នៅ សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ អនឡាញ មួយកន្លែង កំពុង តែបើកដំណើរការលេងយ៉ាងរលូន ដោយបំភាន់ភ្នែក របស់មហាជនថា ជាកន្លែងលេងឡូតូ ក៏ប៉ុន្តែ បានបង្កប់ នៅមាន់ជល់តាមប្រព័ន្ធអនឡាញទៅវិញ

ហើយអាជ្ញាធរ ពាក់ព័ន្ធ ហាក់បីដូចជា មិនបានអាើពើនៅក្នុងរឿងនេះទាល់តែសោះ ប្រហែលជា កំពុង តែសប្បាយរីករាយ ក្នុងការ កើបលុយ ពីបណ្ដាលបនល្បែង ស៊ីសងទាំងនោះទេដឹង ទើបមិនមាន វិធានការក្នុងការបង្ក្រាប

មហាជនជាច្រើន កុំពុងតែរង់ចាំមើលថា តើលោកអភិបាលខណ្ឌពោធិ៍សែនជ័យ លោកមានវិធានការ ក្នុងការបង្ក្រាប បនល្បែង ស៊ីសងតាមប្រព័ន្ធអនឡាញនេះដែរឬទេ ហើយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីថ្នាក់ភូមិសង្កាត់ តើ មានសមត្ថភាព ក្នុងការចុះបង្ក្រាប ទីតាំង លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះដែរឬទេ? ហើយគោលនយោបាយភូមិឃុំ មានសុវត្ថិភាព តើអាចអនុវត្ត នៅក្នុង ខណ្ឌពោធិ៍សែនជ័យ នេះបានដែរឬទេ?

ជាការសំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះផ្ទាល់ សូមសំណូមពរ ដល់អាជ្ញាធរជាប់ពាក់ព័ន្ធ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួន មេត្តា ចុះបង្ក្រាប និងណែនាំ ទៅដល់ទីតាំងខាងលើផង
ក្រុមអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺពីម្ចាស់បងល្បែង ស៊ីសង់ខាងលើ និងមន្ត្រីពាក់ព័ន្ធ គ្រប់ ពេលវេលា រាងរាល់ម៉ោងធ្វើការ សូមអរគុណ

ព័ត៌មានដែលជាប់ទាក់ទង