សមត្ថកិច្ចគាស់សពខ្មែរអ៊ិស្លាមទាំងភ្លៀង យកមកពិនិត្យ ក្រោយសង្ស័យប្អូនស្រីសម្លា.ប់

​ភ្នំពេញ ៖ ស​ព​ជនជាតិ​អ៊ិ​ស្លា​ម​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​គ្នា គា.ស់​យក​មក​ត្រួតពិនិត្យ​ទាំង​ភ្លៀង បន្ទាប់​ពី​បែកធ្លាយ​រឿង​ឃា​.​ត​កម្ម ដោយ​សង្ស័យ​ប្អូនស្រី​ជា​អ្នក​ចាក់​ស​ម្លា​.​ប់​បងប្រុស បន្ទាប់​ពី​មាន​ទំនាស់​គ្នា​ក្នុង​គ្រួសារ ។
ទោះបីជា​យ៉ាងណា ស្ត្រី​ជា​ម្តា​យស​.​ព​បាន​ព្យាយាម​លាក់បាំង​ដោយ​អះអាង​ថា សព​កូនប្រុស​របស់​ខ្លួន​បាន​ស្លា​.​ប់​ដោយសារ​តែ​ជំងឺ​សួត ។ ការ​គាស់​ស​.​ពយ​កមក​ត្រួតពិនិត្យ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកក្កដា​នេះ នៅ​ចំណុច ដី​សហ​គម ដែល​ស្ថិត​នៅ​ភូមិ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បន្ទាប់​ពី​មានការ​សង្ស័យ​ថា ជា​រឿង​ឃា​.​ត​កម្ម ។

ទន្ទឹម​នោះ​ស្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្អូនស្រី ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ថា បាន​ចាក់​ស​ម្លា​.​ប់​បងប្រុស​ខ្លួន ។

ស​ព​ដែល​សង្ស័យ​ថា ប្អូនស្រី​ចាក់​ស​ម្លា​.​ប់​នោះ​ឈ្មោះ ឡោះ សុខ​គ្រី​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លាង​ម៉ូតូ មាន​លំនៅ​ភូមិ ឃុំ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។ ចំណែក​ប្អូនស្រី​ដែល​ជាប់​សង្ស័យ ឈ្មោះ ឡោះ ស៊ី​ម៉ាស់ អាយុប្រមាណ​៣៧​ឆ្នាំ ។
តាម​ព័ត៌មាន​អោយ​ដឹង​ថា បុរស​ខ្មែរ​អ៊ិ​ស្លា​ម​រូប​នោះ​បាន​ស្លា​.​ប់​ទាំង​អាថ៌​កំបាំង កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែ កក្កដា ឆ្នាំ​២០២២ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ ២០២២ ស្ត្រី​ជា​ម្តាយ​ឈ្មោះ ម៉ើ ហ្វា​ល់ អាយុ​៧២​ឆ្នាំ បាន​ព្យាយាម​លាក់បាំង​ការ​ពិត​បាន​ធ្វើ​លិខិត គោរព​ចូល​ទៅ​អនាម័យ​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​សុំ​បញ្ចុះ​ស​.​ព ដោយ​អះអាង​ថា កូនប្រុស​របស់​ខ្លួន​បាន​ស្លា​ប់​ដោយសារ​តែ​ជំងឺ​សួត​រយៈពេល​១០​ឆ្នាំ​មក​ហើយ ។

បន្ទាប់​ពី​កប់ស​.​ព​ក៏​មានការ​ភ្ញាក់ផ្អើល និង​មានការ​សង្ស័យ​ពី​អ្នក​ជិតខាង​ជា​ខ្លាំង​ហើយ សមត្ថកិច្ច​ក៏​បាន​ចុះ​សាកសួរ មានការ​សង្ស័យ​ជា​រឿង​ឃា​.​ត​កម្ម ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ប្អូនស្រី​នោះ នៅ​វេលា​ថ្ងៃត្រង់ នឹង​ឈាន​ទៅ​គាស់​ស​.​ព យក​មក​ត្រួតពិនិត្យ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត នៅ​មុន​ពេល​កើតហេតុ ប្អូនស្រី​បាន​បង្ខំ​បង​អោយ​លេបថ្នាំ បងអត់​លេប​ក៏​មាន​ទំនាស់​គ្នា ឈាន​ទៅ​ចាក់​ស​ម្លា​.​ប់​បង​នឹង​កូនកាំបិត​តែ​ម្តង ។

ទោះបីជា​យ៉ាង​ណាស្ត្រី​ជា​ប្អូន ពុំ​ទាន់​សារភាព​នៅឡើយ ។​នៅ​រសៀល​នោះ សមត្ថកិច្ច បាន​គាស់​ស​ព​ទាំង​ភ្លៀង​ដើម្បី​ត្រួតពិនិត្យ ។ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៤​ទៅ​ហើយ​ពុំ​ទាន់​គាស់​បាន​ឡើយ ៕

ព័ត៌មានដែលជាប់ទាក់ទង