ទីតាំងបើកបនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែងកំពុងតែ បើក ដំណើរការយ៉ាងរលូន ដោយមិនរំខានដល់សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធសោះឡើយ
ដោយមិនដឹងថា ទីតាំងបនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយនេះ មានខ្នងបង្អែករឹងមាំឫក៏សមត្ថកិច្ច មិនបានដឹង ឬដឹងហើយ តែគ្មានសមត្ថភាពក្នុងការបង្ក្រាប?
ជាការសំណូមពររបស់ប្រជាពលរដ្ឋ សូមឱ្យ មន្ត្រីសមត្ថកិច្ចនិង អាជ្ញាធរពាក់ព័ន្ធ មេត្តាចុះបង្ក្រាបនៅបនល្បែង ដែលមានទីតាំងខាងលើនេះផង ពីព្រោះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ មានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់គាត់ ដែលអាចកើតមានឡើង នៅអំពើហិង្សាចោរកម្ម លួចឆក់ប្លន់ ដែលកើតចេញពីបនល្បែង ខាងលើនេះ សូមអាជ្ញាធរ ចុះបង្ក្រាបជាបន្ទាន់ នៅបនល្បែងមួយនេះ