ល្បែងប្រជាប្រិយសម័យទំនើប ទូរទស្សន៍អនឡាញកំពុងបើកដំណើរការធម្មតានៅខណ្ឌពោធិ៍សែនជ័យ ផ្សាយថ្ងៃទី 3 ខែសីហាឆ្នាំ 2022
រាជធានីភ្នំពេញ: ល្បែងប្រជាប្រិយសម័យទំនើបប្រជល់មាន់តាមប្រព័ន្ធអនឡាញកំពុងបើកដំណើរការយ៉ាងរលូនដែលស្ថិតភូមិចោមចៅ 3 នៅបសង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនរំខានសមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិចឬក៏ជាឆ្នាំងបាយរបស់សមត្ថកិច្ចប្រចាំតំបន់ ត្រូវថ្នាំសណ្ដំរបស់មេបនល្បែងអស់ទៅហើយបានជាទុកបណ្ដោយឬក៏មិនហ៊ានបង្ក្រាប
គោលនយោបាយភូមិឃុំសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលចេញដោយប្រមុខរាជរដ្ឋាភិបាលក៏ដូចជាបទបញ្ជា 006របស់អគ្គស្នងការនគរបាលជាតិធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅយ៉ាងពេញទំហឹងតែយ៉ាងណាមិញមន្រ្តីមួយចំនួនតូចមិនទាន់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ដូចពាក្យចាស់លោកពោលថាកន្ទេលធំបន្លំដេក
ទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចជាកន្លែងដែលបង្កើតភាវកម្មផ្សេងៗមានអំពើឆក់ប្លន់សម្លាប់ជាដើម
ប្រជាពលរដ្ឋស្នើសុំឧត្តម ឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសូមមេត្តាចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតទីតាំងញានល្បែងខាងលើដោយក្តីអនុគ្រោះ
ប្រជាពលរដ្ឋស្នើសុំ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងជាស្នងការរាជធានីភ្នំពេញសូមចាត់មន្ត្រីជំនាញអង្គការត្រួតពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ
ប្រជាពលរដ្ឋ ស្នើសុំដល់ ឯកឧត្តម សន្តិបណ្ឌិត នេតសាវឿនអគ្គស្នងការនគរបាលជាតិមេត្តាជួយអន្តរាគមន៍និងចាត់វិធានការចំពោះទីតាំងល្បែងស៊ីសងខាងលើដោយក្តីអនុគ្រោះ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងការស្ថាបនាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើនមួយកំរិតបន្ថែមទៀតអង្គភាពASEAN DAILY
រង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕ដោយមច្ចុរាជ