ល្បីមិនដាច់ពីមាត់បនល្បែងជល់មាន់ប្រភេទអនឡាញរីកដូចផ្សិតមន្ត្រីជំនាញប្រចាំតំបន់មិនទាន់ចុះបង្ក្រាបនិងធ្វើការណែនាំ នៅស្រុក មុខកំពូល ផ្សាយថ្ងៃទី 3ខែសីហាឆ្នាំ 2022

ខេត្តកណ្ដាល: ល្បែងប្រជាប្រិយសម័យទំនើបប្រជល់មាន់តាមប្រព័ន្ធអនឡាញកំពុងបើកដំណើរការយ៉ាងរលូនដែលស្ថិត.ឃុំរកាកោងស្រុក.មុខកំពូលខេត្តកណ្ដាលដោយមិនរំខានសមត្ថកិច្ចពាក់ព័ន្ធសូម្បីតែបន្តិច ឬក៏ត្រូវថ្នាំសណ្ដំរបស់មេបនល្បែងអស់ទៅហើយបានជាទុកបណ្ដោយយ៉ាង អាណាធិបតេយ្យ

យោងតាមឯកសារ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលចេញដោយប្រមុខរាជរដ្ឋាភិបាល ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅយ៉ាងពេញទំហឹង

តែយ៉ាងណាមិញមន្រ្តីមួយចំនួនតូចមិនទាន់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុខ សុវត្ថិភាពរបស់ពួកគាត់ ពីព្រោះ
ទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចជាកន្លែងដែលបង្កើតភាវកម្មផ្សេងៗមានអំពើឆក់ប្លន់សម្លាប់ជាដើម

ប្រជាពលរដ្ឋស្នើសុំឧត្តម គង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល សូមមេត្តាចាត់មន្ត្រីជំនាញក្នុងការចុះស៊ើបអង្កេតទីតាំងញានល្បែងខាងលើដោយក្តីអនុគ្រោះ

ប្រជាពលរដ្ឋស្នើសុំ ឯកឧត្តមឧត្តមសេនីយ៍ទោ ឈឿននសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលសូមចាត់មន្ត្រីជំនាញអង្គការត្រួតពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តមសន្តិបណ្ឌិត នេតសាវឿនអគ្គស្នងការនគរបាលជាតិមេត្តាជួយអន្តរាគមន៍និងចាត់វិធានការចំពោះទីតាំងល្បែងស៊ីសងខាងលើដោយក្តីអនុគ្រោះ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងការស្ថាបនាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើនមួយកំរិតបន្ថែមទៀតអង្គភាពASEAN DAILY រង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕ដោយមច្ចុរាជ

ព័ត៌មានដែលជាប់ទាក់ទង