ក្រុងព្រះសីហនុ៖ តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា ៖នាវេលាម៉ោង៣កន្លះរសៀលថ្ងៃ៦សីហា២០២២នេះ មានហេតុការណ៏រថយន្តកុងតឺនរ័២គ្រឿង បុកចូលផ្ទះពលរដ្ឋជាប់ផ្លូវម្តុំជិតស្ថានីយ៌រថភ្លើងក្រុងព្រះសីហនុ ដើមហេតុគឺរថយន្តទី១ បើកចុះពីចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ ទំនងជាដាច់ហ្រ្វាំង អ្នកបើកបរបានយកចង្កូតទប់ជាមួយរបាំងទ្រូងផ្លូវដើម្បីបន្ថយល្បឿន ស្របពេលរថយន្តទី២ដែលបើកពីក្រោយជ្រុលទៅបុកពីក្រោយរថយន្តទី១ បណ្តាលឲ្យជ្រុលរុញគ្នាទៅបុកចូលផ្ទះពលរដ្ឋនៅក្បែរផ្លូវ ក្នុងនោះក៏ប៉ះម៉ូតូកង់៣មួយគ្រឿងទៀតដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។
ករណីនេះសមត្ថកិច្ចបានបន្តដោះស្រាយតាមនិតិវិធី៕